ដំណឹង​ល្អ! IMF ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​សម្រេចបានកំនើន ៧,២៥ភាគរយ នៅឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ និ​ធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ២០១៨នេះ នឹង​សម្រេចបាន​កំនើន ៧,២៥ភាគរយ ជា​កំនើន​ល្អប្រសើរ និង​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ត្រឹម២,៥ភាគរយ។

ក្នុងជំនួប​ជាមួយ​លោក​ វ​ង្សី វិស្សុត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី២ តុលា​កន្លងមក ក្រុម​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដឹកនាំ​ដោយ​លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម ក្រុមការងារ​ចុះ​តាមដាន​វាយតម្លៃ​ពី ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​បាន​ថ្លែងថា ការតាមដាន​វាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ចាប់ពី​ថ្ងៃទី១៩ ខែកញ្ញា រហូតដល់​ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ នេះ ជា​លទ្ធផល​ក្រុម​បេសកកម្ម​Article IV នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​វាយតម្លៃថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១៨ មាន​ភាពល្អប្រសើរ​ដោយ​កំណើនសេដ្ឋកិច្ច​ស្ថិតក្នុង​អត្រា៧,២៥ភាគរយ ដែល​ជំរុញ​ដោយ​វិស័យ​សារពើពន្ធ​មាន​ភាពរឹងមាំ ជា​ពិ​សេ ស​ការប្រមូល​ចំណូល និង​ការ​គ្រប់ គ្រង​បំណុល​សាធារណៈ​បាន​យ៉ាង​ល្អ។

លោក​បន្តថា“សេដ្ឋកិច្ចកម្ពុជា​កំពុងស្ថិត​ក្នុង​គន្លង​ដ៏​ត្រឹមត្រូវ ឆ្ពោះទៅរក​ការរីកចម្រើន ស្រប​ពេលដែល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កំពុង​ធ្វើ​ពិពិធ​កម្ម​ជាបណ្តើរៗ ហើយ​ប្រាក់ចំណូល​ប្រជាជន​ក៏បាន​បន្ត​កើនឡើង និង​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់។លោក​បន្តថា “ការសម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ គឺ​បាន​ដោយសារ​កត្តាធំៗ គឺ​ភាពរឹងមាំ​នៃ​តម្រូវការ​ទីផ្សារ​បរទេស លើ​ទំនិញ​នាំចេញ​របស់​កម្ពុជា និង​ការអនុវត្ត​គោលនយោបាយ​ថវិកា​របស់​រាជរដ្ឋាភិបាល ដែល​ផ្តោតលើ​ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ ជា​វិស័យ​ដែល​បម្រើ​ដល់​ការបង្កើន​ផលិតភាព​របស់​សេដ្ឋកិច្ច។

ក្រុម​អ្នកជំនាញ​IMFបាន​ព្យាករណ៍​ថា ក្នុង​រយៈពេល​មធ្យ​មក​ម្រិ​តនៃ​កំណើនសេដ្ឋកិច្ច​នេះ អាច​ប្រឈម​នឹង​ហានិភ័យធំៗទាំង​ខាងក្នុង និង​ខាងក្រៅ​មួយចំនួន​ដូចជា៖ ទី១ កំនើន​ឥណទាន​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ ហើយ​ប្រមូលផ្តុំ​លើ​វិស័យ​អចលនទ្រព្យ និង​នៅ​ពឹង​ផ្អែកលើ​មូលធន​ពី​ខាងក្រៅ ទី២ កំណើន​សម្ពាធ​លើ​ថវិកាជាតិ​ទាំង​ផ្នែក​ចំណូល និង​ចំណាយ  ទី៣ និ​ន្ន​ការ​នៃ​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម និង​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់​សហរ​ដ្ឋ​អាមេរិក និង​ទី៤ ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ពិសេស​ប្រទេស​ចិន ដែល​អាចមាន​ឥទ្ធិពល​លើ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​នៅ​កម្ពុជា។

ទោះ​ស្ថិតក្នុង​ស្ថានភាព​នេះ​លោក Jarkko ក៏បាន​សម្តែង​សុទិដ្ឋិនិយម​ថា កម្ពុជា​នៅតែមាន​លទ្ធភាព​បន្ត​រក្សា​កំណើន​នេះ​ក្នុង​កម្រិត៧% សម្រាប់​រយៈពេល​មធ្យម ក្នុង​ល​ក្ខ័​ណ្ឌ ដែល​កម្ពុជា​បន្ត​ជម្រុញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការកែទម្រង់​ជា​រចនាសម្ព័ន្ធ ជាពិសេស​លើ​ផ្នែក​សារពើពន្ធ និង​អភិបាលកិច្ច ព្រមទាំង​ការបន្ត​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា និង​ធនធានមនុស្ស។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត បាន​កោតសរសើ ចំពោះ​ការវាយតម្លៃ​របស់​ក្រុម​បេសកកម្ម​ Article IV នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ចំពោះ​ការបន្ត​គាំទ្រ និង​កិច្ចសហការ​ល្អ​ក្នុងការ​ចុះមក​ធ្វើការ​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជា​ទៀងទាត់ ហើយ​ផ្តល់​ជា​អា​នុ​សាសន៍ គោលនយោបាយ ក្នុងន័យ​ជួយ​តម្រង់ទិស​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាពិសេស​សម្រាប់​បម្រើ ដល់​ការអនុវត្ត​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី៤  ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​សម្រេច​គោលដៅ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ឈាន​ទៅជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here