សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានទៅរកសភាពធូរស្រាលហើយ

0

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានទៅរកសភាពធូរស្រាលហើយ ក្រោយភាគីទាំងពីរសម្រេចដកថយមួយជំហ៊ានម្នាក់ ហើយអ្វីសំខាន់គឺប្រទេសអ៊ុយក្រែន បានសន្យារក្សាប្រទេសក្នុងភាពអព្យាក្រិត។

យោងតាមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៩ខែមីនា លទ្ធផលវិជ្ជមានចំនួន២បានលេចចញ ដោយទី១នោះគឺប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុងChirnihiv ។ ចំណែកទី២គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត។

កិច្ចពិភាក្សា ដែលបានធ្វើឡើងនៅក្នុងវិមានទីក្រុង អ៉ីស្តង់ប៊ុល ពោលគឺមានរយៈពេលជាងមួយខែ ក្រោយផ្ទុះការវាយប្រហារធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលបានសម្លាប់ ឬរងរបួសមនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជិត៤លាននាក់ភៀសខ្លួន ទៅក្រៅប្រទេស និងបានបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកAlexander Formin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ កៀវ និង Chernihiv”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីតំបន់ផ្សេងទៀត ដែលបានជួបការប្រយុទ្ធគ្នាខ្លាំងនោះទេ រួមមានជុំវិញទីក្រុង Mariupol នៅភាគអាគ្នេយ៍ តំបន់ Sumy និង Kharkiv នៅភាគខាងកើត និង Kherson និង Mykolaiv នៅភាគខាងត្បូងផងដែរ។

ចំណែកក្រុមរបស់អ៊ុយក្រែនឯណោះវិញ បាននិយាយថា ពួកគេនឹងទទួលយកឋានៈអព្យាក្រឹត សម្រាប់ប្រទេសនេះ ដែលមានន័យថា អ៊ុយក្រែន នឹងមិនចូលរួមសម្ព័ន្ធភាពនានាដូចជាNATO នោះទេ ដែលនេះជាការទាមទារដ៏សំខាន់របស់ទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here