អ្នកវិនិយោគទុនអន្តរជាតិ គ្រោងបោះទុន 250លានដុល្លារ សាងសង់រម្មណីយដ្ឋាននៅខេត្តសៀមរាប

0

ដោយ វុត្ថា

ភ្នំពេញ៖ ម្ចាស់កោះ Song Saa Private Island នៅក្នុងខេត្តព្រះស៊ីហនុ បានប្រកាសវិនិយោគគម្រោងថ្មីមួយទៀតនៅក្នុខេត្តសៀមរាបតម្លៃ ២៥០ លានដុល្លារ លើទំហំដី ១២៥ហិកតា ក្រោយពីទទួលបានភាពជោគជ័យលើការវិនិយោគរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុក។

លោក Rory Hunter អគ្គនាយក និងសហស្ថាបនិក Song Saa Collectives បានថ្លែងអោយដឹង ថា ការប្រកាសវិនិយោគគម្រោងថ្មីមួយទៀតនៅក្នុខេត្តសៀមរាបតម្លៃ ២៥០ លានដុល្លារ នេះ ក្រោយពីមើលឃើញខេត្តមួយនេះ កំពុងមានសក្កដានុពលទេសចរណ៍ កំណើនសេដ្ឋកិច្ចមានការរីកចម្រើន និង វិស័យអចលនទ្រព្យល្អប្រើសើរ។


លោកបន្តថា គម្រោងថ្មីនេះ មានឈ្មោះថា Song Saar Reserve នឹងវិយោគទៅជាកន្លែងបដិសណ្ឋារកិច្ច ផ្តល់នូវកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តនានាជូនដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប ។
លោក ស្រី អាន ធីតា នាយិកានៃក្រុមហ៊ុន CBRE ដែលទទួលបានសិទ្ធិក្នុងការលក់គម្រោងនេះ បានអោយដឹងដែរថា ក្រុមហ៊ុនប្រកាសវិនិយោគនៅក្នុងខេត្តសៀមរាបនេះ គឺជាគម្រោងទី ២ បន្ទាប់កោះសង្សារនៅក្នុងខេត្តព្រះសីហនុត្រូវបានគេទទួលស្គាល់ស្នាដៃ និង ការគ្រប់គ្រងល្អ ពីអ្នកវិនិយោគបរទេសជាច្រើនមកពីតំបន់អឺរ៉ុប និង អាស៊ី ហើយនេះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលបានប្រែក្លាយកោះទៅជាកន្លែងទេសចរណ៍ល្អស្អាតបែបនេះ ។

លោកស្រី បន្តថាការអភិវឌ្ឍន៍នូវគម្រោងថ្មីនៅក្នុងតំបន់បឹង ដែលគេហៅតថា បឹងឈូកបន្ទាយស្រី នាខេត្តសៀមរាបនេះ ត្រូវបានពិនិត្យរួចរាល់ហើយ សម្រាប់ដាក់លក់អោយអ្នកវិនិយោគជាតិ និងបរទេសអោយមកសហការវិនិយោគតំបន់នេះ។បើតាមការរំពឹងក្នុងរយៈ ៣ ទៅ ៥ ឆ្នាំ ខាងមុខ គម្រោងនេះ នឹងអាចេញជារូបរាង្គ ជា Luxury Resort ដែលទាក់ទាញ និងធ្វើអោយទីក្រុងសៀមរាបក្លាយជា ចំណាប់អារម្មណ៍ទេសចរណ៍បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here