ដោយៈ គង់ សូរិយា
មណ្ឌលគិរីៈ ក្រោយពេលរដ្ឋាភិបាល ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ រយៈពេលវែង២០២១ ២០៣៥ ចរន្តទិញលក់ដីធ្លីនៅខេត្តមណ្ឌលគិរីបានកើនឡើង។
ជាមួយនឹងផែនការមេនេះ រដ្ឋាភិបាលបានព្យាករណ៍ថា ខេត្តមណ្ឌលគិរី នឹងអាចទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិជិត១លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ៥លាននាក់ និងផ្តល់ផលចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណ៥០០លានដុល្លារអាមេរិក។
ផែនការមេនេះ នឹងរួមបញ្ចូលនូវផែនការសំខាន់ៗជាច្រើន រួមមាន ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរី ការរៀបចំតំបន់សេដ្ឋកិច្ចពហុបំណង ការរៀបចំសារៈមន្ទីរ ជនជាតិដើមភាគតិច ការរៀបចំដាំដំណាំកសិផលនានា សម្រាប់បំរើទេសចរណ៍ក្នុងខេត្ត និងនាំចេញទៅកាន់ខេត្តំគោលដៅទេសចរណ៍នានាជាដើម។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីមានសក្តានុពលទេសចរណ៍ដូចខេត្តសៀមរាបផងដែរ គ្រាន់តែមានទស្សនទាន និងផលិតផលទេសចរណ៍ និងសក្តានុពលខុសគ្នា ដោយខេត្តមណ្ឌលគិរីមានសក្តានុពលសម្រាប់ទេសចរណ៍លំហែរកាយបែបធម្មជាតិ ខេត្តសៀមរាបមានសក្តានុពលផ្នែកវប្បធ៌ម ប្រសាទបុរាណ និងប្រវត្តិសាស្រ្ត។
លោកបន្តថា “ទោះបីព្រលានយន្តហោះខេត្តមណ្ឌលគិរី មិនទាន់ដំនើរការសាងសង់ក្តី ប៉ុន្តែបច្ចុប្បន្នចរន្តទិញលក់ដី បានកើនឡើងវិញហើយ នៅអំឡុងដើមត្រីមាសទី២នេះ”។លោកបន្តថា “បច្ចុប្បន្នខេត្តមណ្ឌលគិរី បាននិងកំពុងមានសេវាកម្ម ជាច្រើនដែលបំរើសដល់ការរស់នៅ និងការធ្វើះអាជីវកម្មនានា សម្រាប់ជាមូលដ្ឋានចាំបាច់បំរើដល់ការអភិវឌ្ឍហើយ”៕