កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរកម្ម​ពាណិជ្ជកម្ម ២០១៩-២០២៣

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​លើ​ឯកសារ​ទស្សនទាន សម្រាប់ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន សូរ​ស័ក្តិ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១៧ តុលា​កន្លងមក​ថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម គឺជា​ឯកសារ​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​ជំរុញ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​សម្រាប់​នាំចេញ។

ឯកសារ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ២០០១ ដោយ​ផ្ដោត​ជា​ចំបង​លើ​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា ចូលក្នុង​ទីផ្សារ​ពិភពលោក និង​ជំរុញ​ការចូល​របស់​កម្ពុជា នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ២០០៣ ហើយ​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី១ នៅក្នុង​ឆ្នាំ២០០៧ ដែល​បាន​បង្កើតជា​សរសរ​ស្ដម្ភ​ចំនួន​បី​នៅក្នុង​យន្ត​ការជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​មួយ ដែល​ហៅថា អភិក្រម​គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp)។

ក្រសួងពាណិជ្ជកម្ម បាន​បន្ត​សម្រិតសម្រាំង​យុទ្ធសាស្ត្រ CTIS នេះ​ជា​បន្ដបន្ទាប់ ដោយ​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​ពីរ​នៅ​ឆ្នាំ២០១៤ ទាន់ពេលវេលា​ជាមួយនឹង​ការចាប់ផ្ដើម​ASEAN Economic Community នៅ​ខែធ្នូ ឆ្នាំ២០១។ ប្រធានបទ​របស់ CTIS 2014-2018 គឺ​សង្កត់ធ្ងន់​លើ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​របស់​កម្ពុជា ក្នុងការ​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ ព្រមទាំង​សិក្សា​យ៉ាង​លម្អិត លើ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ទីផ្សារ​ដទៃទៀត។

ក្រសួងពាណិជ្ជកម្ម​នៅ​ឆ្នាំ២០១៨នេះ បានសម្រេច​រៀបចំ​សារជាថ្មី ការធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​លើ​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS 2019-2023 ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​អង្គការ Enhanced Integrated Framework (EIF) ក្នុង​គោលបំណង​សម្រិតសម្រាំង និង​បង្កើតជា​យុទ្ធសាស្ត្រ​មួយ​ដែល​ឆ្លើយតប​ទៅនឹង​បរិបទ​បច្ចុប្បន្ន ក៏ដូចជា​បង្កើតជា​សក​ម្ម​ភាព​អាទិភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ចក្ខុវិស័យ ២០៣០ របស់​រាជរដ្ឋាភិបាល។ ប្រធានបទ​ចម្បង​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​លើក​នេះ​គឺ ១) ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្ត​ចេញពី​ប្រទេស LDC និង ២) ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្ត​ឧស្សាហកម្ម​ទី៤ (Industrial Revolution 4.0)៕

LEAVE A REPLY

Please enter your comment!
Please enter your name here