ក្រុមហ៊ុន​អឺរ៉ុប​ជាង ៥០០ វិនិយោគ​នៅ​កម្ពុជា ខណៈ​ភាពចម្រូងចម្រាស​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កំពុង​បន្ត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖  ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន៥០០ កំពុង​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួកគេ​អះអាងថា ក្រុមហ៊ុន​របស់​ពួកគេ​កំពុងធ្វើការ​លើ​ការទទួលខុសត្រូវ​ផ្នែក​សង្គម ខណៈ​ភាពចម្រូងចម្រាស់​ពី​ភាពអនុគ្រោះ​ព​ន្ឋ​កំពុង​បន្ត។

ចូលរួម​នៅក្នុង​វេទិការ​ពិភាក្សា​សា​ព័ត៌មាន ស្ដីពី​ធុរកិច្ច និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​នៅ​ថ្ងៃទី ១៨ ខែតុលា​នេះ  បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មាន​ប្រភពពី​សហភាព​អឺរ៉ុប​បាន​អះអាងថា ខ្លួន​នៅតែ​បន្តសកម្មភាព​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​បម្រើ​លើ​ការទទួលខុសត្រូវ​ផ្នែក​សង្គម។

លោក ហ្សុ​ង ហ្គេ​តុង ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន ហ្ស៊ូ​លីង​ហ្វា​ម៉ា​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ទោះបីជា​ពេលនេះ​សហភាព​អឺរ៉ុប និង​ប្រទេស​កម្ពុជា​កំពុង​ពិភាក្សា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្ដី តែ​ក្រុមហ៊ុន​របស់លោក​នៅតែ​បន្តសកម្មភាព ជួយ​ដល់​ការងារ​សង្គម​សម្រាប់​កម្ពុជា។ លោក​បញ្ជាក់ថា​សព្វថ្ងៃ ក្រុមហ៊ុន​របស់លោក​បាន​ផ្តោតលើ​ការវិនិយោគ​ផ្នែក​សុខភាព ដើម្បី​ធានាថា​ឳ​សថ​ដែល​នាំចូល​កម្ពុជា ជា​ឳ​សថ​ពិតប្រាកដ​មាន​សុវត្ថិភាព​ខ្ពស់ និង​ការផ្ដល់​ចំណេះដឹង​លើ​ការប្រើប្រាស់​ថ្នាំ​ជាដើម។

លោក​បន្តថា “ក្រុមហ៊ុន​របស់លោក ក៏​កំពុង​សហការ​ជាមួយ​ដៃគូ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមគ្នា​បង្កើត កម្មវិធី​ទូរស័ព្ទ​ដើម្បី​ត្រួតពិនិត្យ​ថ្នាំ​ថា​ជា​ថ្នាំ​ក្លែងក្លាយ​ឬ​ពិត​ប្រក​ដ ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​កម្ពុជា។លោក​បន្តថា “កម្មវិធី​ទូរស័ព្ទ​នេះ នឹងធ្វើ​ឡើងជា​ភាសា​ខ្មែរ និង​អាច​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១៩ខាងមុខ។

ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ភាគច្រើន​វិនិយោគ​លើ​ការបណ្ដុះបណ្ដាល​មុខជំនាញ ការអប់រំ ផ្នែក​សុខាភិបាល និង​ផ្នែក​ជាច្រើន​ទៀតផង​ដែរ។

ទោះជា​យ៉ាងណា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនេះ​មិន​បញ្ជាក់​ទាក់ទង​ជំហរ សហគមន៍​អឺរ៉ុប​ដែល​កំពុងដំណើរការ​ព្យួ​រ​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​លើ​ទំនិញ​គ្រប់មុខ​ពី​កម្ពុជា លើកលែងតែ​អាវុធ​នោះទេ។

នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​គី​លី​យ៉ង់ ប្លេ​សបាន​ថ្លែងថា ការដក​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​ពី​កម្ពុជា មិនមែនជា​នីតិវិធី​មួយ ដែល​អាច​ប្រញាប់ប្រញាល់​បានទេ លុះត្រា​មានការ​ជជែក​គ្នាច្រើន មុន​មានការ​សម្រេច​ដក ឬ​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA)នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here