ប្រតិភូធុរកិច្ចជប៉ុន ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកហេង ណនបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដឹកនាំដោយ លោក WAKABAYASHI KOHEI ប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ។

ជំនួបនាឱកាសនេះ គឺដើម្បីស្វែងយល់អំពីបរិបទ ឡូជីស្ទីកនៅកម្ពុជា និងស្វែងយល់ពីឱកាសវិនិយោគ លើវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងធ្វើការណែនាំអំពីសមាសភាពធុរកិច្ចជប៉ុន ប្រមាណ៥០រូបមកពីក្រុមហ៊ុនចំនួន៤០។

ថ្លែងនាឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូធុរកិច្ចជប៉ុន អំពីការអនុវត្តគោលនយោបាយ និងសមិទ្ធផលសំខាន់ៗក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

សក្តានុពលសេដ្ឋកិច្ចទាំងនេះ ជម្រុញឲ្យខេត្តកោះកុងចាប់ផ្តើមពេញក្រមុំហើយនៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

    កោះកុងៈ ឱខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ បាននិងកំពុងក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។

    ជាមួយនឹងសក្តានុពលលើវិស័យជាច្រើន រួមមាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ធនធានធម្មជាតិ នេសាទ វារីវប្បកម្ម ខេត្តនេះបាននិងកំពុងលេចត្រដែតឡើង ជាខេត្តមានសក្តានុពល និងទាក់ទាញអ្នកធុរកិច្ចក្នុងស្រុក និងអ្នកធុរកិច្ចមកពីបណ្តាប្រទេសនានា។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវអាកាស

    ជាលើកទី១ ដែលខេត្តមួយនេះ មានព្រលានយន្តហោះអន្តរជាតិ ដែលបោទុនវិនិយោគដោយក្រុមហ៊ុនUDG Development ដោយបានចំណាយទុនប្រមាណ២០០លានដុល្លារ សាងសង់ព្រលានយន្តហោះតារាសាគរ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមបាន។

    កាលពីពេលថ្មីៗនេះ ព្រលានយន្តហោះនេះ បានទទួលការចុះចតយន្តហោះបែបCharter Flightក្នុងស្រុកជាលើក ដំបូងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Angkor Airជាមួយការស្វាគមន៍ដ៏គួរឲ្យរំភើបមួយពីសំណាក់អភិបាលខេត្ត លោកជំទាវមិថុនា ភូថង លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

ការបញ្ចប់ការកែលម្អរ និងលើកកំពស់ផ្លូវជាតិលេខ៤៨

    ផ្លូវជាតិលេខ៤៨ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីសម្រួលការធ្វើចរាចរណ៍ របស់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ហើយ​ប្រសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវជាតិដ៏សំខាន់នេះ នឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២៥នេះ។

    ការចាប់ផ្តើមនូវផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាផ្លូវល្បឿនលឿនទី១នៅកម្ពុជា បានជួយសម្រួលលំហូរចរាចរណ៍ និងរយៈពេលនៃការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកោះកុងកាន់តែ ចំណា​យរយៈពេលខ្លីជាងមុន។

ផ្លូវតភ្ជាបតំបន់ភូមិភាគពាយ័ព្យមកកាន់តំបន់ឆ្នេរជាលើកដំបូង

    ផ្លូវជាតិលេខ១០ ជាផ្លូវប្រវត្តិសាស្រ្ត ដែលអ្នភូមិភាគពាយ័ព្យអាចធ្វើដំណើរទៅលេងទឹកសមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ ផ្លូវដែលស្ថាបនា និងសាងសង់ឡើងកាន់ជ្រលងភ្នំ ជ្រោះជ្រងជ្រលងដងអូរនេះ មិនត្រឹមតែលើកកំពស់ការធ្វើសមាហរកម្ម ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុងកម្ពុជា ជាមួយប្រទេសក្នុងតំបន់ តាមរយៈការដឹកជញ្ជូនកសិផល ពីខេត្តភូមិភាគពាយ័ព្យដ៏សម្បូរភោគទ្រព្យផ្នែកកសិកម្ម មកកាន់កំពង់ផែនៅតំបន់តារាសាគរ ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសទី៣ផងដែរ។

    លើសពីនេះ ផ្លូវជាតិលេខ១០ ក៏នឹងជួយទាក់ទាញភ្ញៀវទេសច​រណ៍ជាតិ អន្តរជាតិមកមើលទេសភាព ងូតទឹកជ្រោះ និងគយគន់ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមដងផ្លូវនេះផងដែរ។

ការសាងសង់ផ្លូវជិះកង់តភ្ជាប់តំបន់K4

    រាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងគូសវាសពីការសាងសង់ផ្លូវជិះកង់ តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជា រួមមាន ខេត្តព្រះសីហនុ(កំពង់សោម) កំពត កែប និងខេត្តកោះកុង ដែលគំរោងនេះអាចនឹងលេចរូបរាងនៅក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

    តំបន់K4 ត្រូវបានប្រសិទ្ឋនាមដោយប្រតិបត្តិករ ក្នុងវិស័យទេ​ស​ចរណ៍ ដោយហៅខេត្តជាប់តំបន់ឆ្នេរជាតំបន់K4 ព្រោះខេត្តទាំងនោះផ្តើមដោយអក្សរK ដូចជា ខេត្តកោះកុង កែប កំពត និងខេត្តកំពង់សោម(បច្ចុប្បន្នខេត្តព្រះសីហនុ)។

ការរីកចម្រើនវិស័យទេសចរណ៍

    ជាមួយនឹងសម្បត្តិធនធានធម្មជាតិដ៏សម្បូរបែប និងមិនអាចកាត់ថ្លៃបាន ខេត្តនេះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដូចជា ព្រែក ដងអូរ ទឹកធ្លាក់ ទឹកជ្រោះ ជ្រលងភ្នំ និងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតដូចជា ត្រពាំងរូង ជីផាត តាតៃ អណ្តូងទឹក កោះស្តេច កោះកុងក្រៅ ឃុនឆាង ឃុនផែន និងតំបន់អារ៉ែងជាដើម។

    លើសពីធនធានធម្មជាតិ ដែលមានស្រាប់ ខេត្តកោះកុងក៏ទាក់ទាញបាននូវអ្នកវិនិយោគក្នុងស្រុក សាងសង់រមណីយដ្ឋានបែបកែច្នៃជាច្រើនផងដែរ ដែលតំបន់រមណីយដ្ឋានទាំងនោះ មាននៅក្នុងក្រុងខេមរៈភូមិន្ទ តំបន់តារាសាគរ តំបន់កោះស្តេច តំបន់ឆ្នេរនេសាទ ក្នុងស្រុកស្រែអំបិលជាដើម។

ការរីកចម្រើនវិស័យឧស្សាហកម្ម

    ដោយសារ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ងាយតភ្ជាប់ជាមួយកំពង់ផែ ខេត្តព្រះសីហនុ កំពង់ផែនៅតំបន់តារាសាគរ និងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ខេត្តកោះកុង បានទាក់ទាញអ្នកវិនិយោគធំៗ បោះទុនបង្កើត តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនផងដែរ។

    តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ស្ថិតនៅតំបន់ព្រំប្រទល់ ព្រំដែនចាំយាម ខេត្តកោះកុង ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ និងតំបន់សេដ្ឋកិច្ចពិសេស ដែលវិនិយោគដោយអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាដើម៕

រដ្ឋាភិបាលគ្រោងសាងសង់ច្រកទ្វារអន្តរជាតិចំនួន៤កន្លែងបន្ថែមទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។

គំរោងនេះ ក្នុងក្នុងផែនការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យរបាយការណ៍បឋម និងពិនិត្យពិភាក្សាកំណត់ទីតាំង និងជំរុញការងារបន្តអនុវត្តរបស់គម្រោងសាងសង់ អគារស្ថានីយច្រកទ្វារព្រំដែន ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ដែលទាមទារឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីចុះសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំង ទំហំដីត្រូវការ និងការកាន់កាប់ ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀមសម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដីសម្រាប់ការចរចារ និងដោះស្រាយផលប៉ះពាល់ ។ល។

ទីតាំងច្រកកទ្វារអន្តរជាតិចំនួន៤កន្លែង រួមមាន ត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ នៅខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី៕

ក្រុមហ៊ុនអន្តរជាតិបង្ហាញពីគម្រោង “សួនកែច្នៃកាកសំណល់ នៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានជំនួបពិភា​ក្សាការងារ និងស្តាប់បទបង្ហាញអំពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ-ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល”។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងពេលអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេ​ញ- ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering។

តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានា សម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត។

ក្រុមហ៊ុនទាំងពីរ បានសហការសិក្សាគម្រោងនេះ ឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី (២) បង្កើនអាយុកាលនៃទីលានចាក់សំរាម (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់ រោងចក្រកែច្នៃកាកសំណ​ល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង(៥) ពង្រឹងការគ្រប់គ្រងថ្លៃដើមក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕

South Korea Home Sales Slump in January as Unsold Units Pile Up

0

New home sales in South Korea plunged 46.2% in January from a year earlier to 7,440, adding to the nation’s stock of unsold properties, according to the Ministry of Land, Infrastructure and Transport.

Transactions in the metropolitan area tumbled 54.2% to 3,617, the ministry said Friday. The number of unsold houses climbed for a third month to 72,624 units at the end of January, up 3.5% from a month earlier.

The government has implemented various measures to address the housing surplus and stabilize the market.

The Korea Land and Housing Corporation (LH) has announced plans to purchase 3,000 unsold apartments in provincial areas to repurpose them as “Secure Jeonse Housing,” offering tenants the opportunity to pay only 90% of the market rent. Additionally, the government has committed to investing 4.3 trillion won in railway underground projects in Busan, Daejeon, and Ansan to stimulate regional development and improve transportation networks.

However, the market response to these measures has been lukewarm, with industry experts suggesting that tax benefits such as easing acquisition tax and capital gains tax, which have been demanded by the industry, are missing. LH purchases are also considered small, indicating that more significant efforts may be required to address the housing surplus and stabilize the market.

In conclusion, the South Korean housing market is facing a significant challenge with the rise in unsold housing units, particularly in the Seoul metropolitan area and other regions.

Source: Bloomberg

Japan invents a new form of energy by putting more than 50,000 solar panels in the water

0

Every country wants to lead the renewable energy revolution, and Japan has already begun its journey to the top of the industry. The nation has unveiled a groundbreaking project that challenges all conventions: they plan to build the world’s largest floating solar power plant.

Their goal is clear: to utilize water surfaces to generate electricity without taking up valuable land that could be used for agriculture or other industries, a crucial solution in a country where avxcailable space is extremely limited.

Kyocera will be responsible for developing a massive floating solar farm located in Yamakura Reservoir, in Japan’s Chiba region. This photovoltaic power plant will feature 50,000 solar panels, capable of supplying electricity to 5,000 households once operational.

The initiative is part of Japan’s effort to find alternative energy solutions in response to the 2011 Fukushima nuclear disaster. The goal is to develop a new strategy that will reshape the country’s energy industry.

Japan is a country with very limited space and no possibility of expansion (since it is surrounded by the ocean), so floating solar farms are an ideal way to make use of available areas in densely populated regions.

Additionally, being on water improves efficiency as the panels won’t overheat, leading to better performance.
Not only that, but the installation will also provide shade to the reservoir, helping reduce water loss due to evaporation.

Source: Union Rayo En

សម្តេចធិបតីបង្ហើបពីការដោះស្រាយបញ្ហាក្នុងវិស័យអាកាសចរណ៍ដើម្បីទាក់ទាញជើងហោះហើរកើនឡើង

0

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរបន្តជួយដល់វិស័យអាកាសចរណ៍បន្ថែមទៀត តាមរយៈការអនុគ្រោះផ្សេងៗ រួមមានអនុគ្រោះពន្ធជាដើម ដើម្បីឱ្យក្រុមអាកាសចរណ៍មានលទ្ធភាព ហោះហើរដឹកជញ្ជូនដំណើរមកកាន់កម្ពុជាកាន់តែច្រើន។

ការបញ្ជាក់ពីការគិតគូរដល់វិស័យអាកាសចរណ៍នេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី “យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាព សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

សម្តេចបានបញ្ជាក់ថា កាលពីសប្តាហ៍មុន ខ្ញុំទើបជាមួយវិស័យទេ​សចរណ៍ ហើយអំបាញ់មិញខ្ញុំបានជជែកជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពីវិស័យអាកាសចរណ៍ [ក្រុមហ៊ុនអាកាចរណ៍ របស់យើង”។ សម្តេចបន្តថា “យើងត្រូវថែមអ្វីទៀតជួយគាត់ ក្រុមហ៊ុនអាកាសចរណ៍ ទម្លាក់ពន្ធកាត់ទុក ទម្លាក់អ្វីទៀត ដើម្បីជួយគាត់ក្នុងរយៈពេលមួយ ដើម្បីឱ្យគាត់ហោះបានប្រមូលទេសចរមក នេះយើងត្រូវជួបជាប្រចាំ ដើម្បីបម្រូលទិន្នន័យ មានបញ្ហាយើងដោះស្រាយ”។

វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍រងគ្រោះយ៉ាងខ្លាំង ដោយសារគ្មានការហោះហើរ។ ដើម្បីដោះស្រាយការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់ នូវការអនុគ្រោះផ្សេងៗ រួមទាំងផ្នែកពន្ធផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រហូតដល់ឆ្នាំ២០២៧។

ក្រសួងសេដ្ឋកិច្ចតាមរយៈលិខិតរបស់ខ្លួនបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រាលបន្ទុក របស់ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការជួលយន្តហោះ ពីក្រុមហ៊ុនក្រៅប្រទេស ក៏ដូចជាដើម្បីជួយសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំ អំពីការអនុវត្តពន្ធកាត់ទុក និងអាករពិសេស ដូចខាងក្រោម៖ ១៖ បន្ថយអត្រាពន្ធកាត់ទុកពី១៤ភាគរយមកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះ ពីក្រៅប្រទេសមកប្រកបអាជីវកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ ២៖ បន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម៥ភាគរយចំពោះសេវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។

 ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧៕

សញ្ជាវិជ្ជមានៈ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន២នឹងបង្កើនជើងហោះហើរមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុ​នអាកាសចរណ៍អន្តរជាតិធំៗចំនួន២ គ្រោងបង្កើនជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀម​រាប និងអាកាសយានដ្ឋានភ្នំពេញ។

យោងតាមផេកផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​ បានរីកចម្រើនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជើងហោះហើរតួគីអ៊ែរឡាញ​ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហើរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។

ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេ​ខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖

១/​ ជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។

២/​ ជេីងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកា​សនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសបានសរុបចំនួន៦,២៤លាននាក់ កំណើនប្រមាណ២២% ទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កំណើន១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន៧៧,៨៥២តោន ដែលមានកំណើន៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀម រាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន៣៤ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។

ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើ រជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេរទិស (Flight Movements) មានការកើនឡើងប្រមាណ៦០ជើងក្នុងមួយសប្តាហ៍៕

ក្រុមហ៊ុនធំមួយស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅកម្ពុជា ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួប រវាងលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញាតជូន វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុនEast Group ដឹកនាំដោយ អ្នកឧកញ៉ាលី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេ​ស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕

តម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងដាំក្បាលចុះ ខណៈចំនួនផ្ទះលក់មិនដាច់បន្តកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះ៤៦,២ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុនមកនៅត្រឹម៧.៤៤០យូនីត។ ការណ៍នេះបានធ្វើឱ្យចំនួនផ្ទះដែលលក់មិនដាច់បន្តកើនឡើង។

យោងតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា បើគិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនផ្ទះដែលលក់មិនដាច់នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងរយៈពេល៣ខែជាប់ៗគ្នា ដល់ចំនួន៧២.៦២៤យូនីត។តួលេខនេះមានការកើនឡើង៣,៥%បើធៀបនឹងខែធ្នូ ឆ្នាំមុន។

ការកើនឡើងជាលំដាប់នៃចំនួនផ្ទះដែលលក់មិនដាច់បានជំរុញឱ្យតម្លៃ និងតម្រូវការលំនៅដ្ឋានថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ដោយសារតែអ្នកទិញប្រកាន់យកវិធីសាស្ត្រប្រុងប្រយ័ត្ន។

ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាល​កូរ៉េខាងត្បូងបាន​អនុវត្ត​ន៍វិធានការ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហានៃការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ និង​ស្តារស្ថិរភាព​ទីផ្សារ។

តួយ៉ាង ក្រុមហ៊ុនរដ្ឋ Korea Land and Housing Corporation (LH) របស់រដ្ឋាភិបាលកូរ៉េ បានប្រកាសពីផែនការទិញអាផាតមុិនចំនួន៣.០០០យូនីតនៅតំបន់តាមខេត្តនានា ដើម្បីរៀបចំឡើងវិញជាប្រព័ន្ធ“Secure Jeonse Housing”ដែលផ្តល់ឱកាសឱ្យអ្នកជួលបង់ប្រាក់ត្រឹមតែ៩០ភាគរយនៃតម្លៃជួលនៅលើទីផ្សារ។

លើសពីនេះ រដ្ឋាភិបាលកូរ៉េបានប្តេជ្ញាបោះទុនវិនិយោគចំនួន៤,៣ទ្រីលានវ៉ុននៅក្នុងគម្រោងផ្លូវរថភ្លើងក្រោមដីនៅទីក្រុងប៊ូសាន ទីក្រុង Daejeon និងទីក្រុង Ansan ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ និងកែលម្អបណ្តាញដឹកជញ្ជូន។

ទោះបីជាយ៉ាងណាក្តី ទីផ្សារលំនៅដ្ឋាននៅប្រទេសកូរ៉េខាងត្បូងហាក់មិនទទួលបានផលវិជ្ជមានពីការដាក់ចេញចំណាត់ការទាំងនេះឡើយ។

ផ្ទុយទៅវិញ ក្រុមអ្នកជំនាញអចលនទ្រព្យបានធ្វើការជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដូចជា ការបន្ធូរបន្ថយពន្ធលើការទិញផ្ទះ និងពន្ធលើប្រាក់ចំណេញមូលធន៕ប្រភព: Bloomberg៕