តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ដោយសារគោលនយោបាយពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៦ភាគរយដល់៣.០៣៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់៣០៣៧,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១១:០១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦២,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៣៩ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៥៥ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៩ភាគរយដល់៣៤,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៣ភាគរយដល់៩៨៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៧ភាគរយដល់៩៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១១:០២នាទីព្រឹក៕

តម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងធំៗចំនួន៩របស់ឥណ្ឌាដាំក្បាលចុះ ខណៈអ្នកទិញប្រកាន់ជំហរប្រុងប្រយ័ត្ន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅទូទាំងទីក្រុងធំៗទាំង៩របស់ប្រទេសឥណ្ឌាបានដាំក្បាលចុះចំនួន២៣ភាគរយនៅចន្លោះខែមករារហូតដល់ខែមីនា ឆ្នាំ២០២៥ ដោយសារតែផ្ទះមានតម្លៃខ្ពស់ពេក ដែលធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្ន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity បានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍លក់ផ្ទះបានចំនួនត្រឹមតែ១០៥.៧៩១យូនីតក្នុងរយៈពេល៣ខែដំបូងកន្លងមកនេះ។

ការធ្លាក់ចុះនៃតម្រូវការបាននាំឱ្យចំនួនគម្រោងលំនៅដ្ឋានបើកដំណើរការលក់នៅទូទាំងទីក្រុងធំៗទាំង៩ របស់ប្រទេសឥណ្ឌា ដាំក្បាលចុះ៣៤ភាគរយ។

បណ្តាទីក្រុងធំៗទាំង៩នោះ រួមមាន ដូចជាតំបន់រដ្ឋធានីញូវដេលី ទីក្រុង Bengaluru ទីក្រុង Hyderabad ទីក្រុងបុមបៃ(Mumbai) ទីក្រុង Navi Mumbai ទីក្រុង Pune ទីក្រុង Chennai ទីក្រុង Thane និងទីក្រុង Kolkata។

លោក Samir Jasuja ស្ថាបនិកក្រុមហ៊ុន PropEquity បានមានប្រសាសន៍ឱ្យដឹងថា “ក្រៅពីតម្លៃផ្ទះខ្ពស់កប់ពពក និងសេដ្ឋកិច្ចធ្លាក់ចុះ បណ្តាអ្នកវិនិយោគជាច្រើនបានរក្សាការប្រុងប្រយ័ត្ន ដោយសារការព្រួយបារម្ភជុំវិញសង្រ្គាមពាណិជ្ជកម្មនៅលើពិភពលោក”។

ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងទីក្រុងទាំង៩ ខាងលើបានធ្លាក់ចុះមកនៅត្រឹមចំនួន៨០.៧៧៤យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងការផ្គត់ផ្គង់លំនៅដ្ឋានចំនួន១២២.៣៦៥យូនីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផ្ទុយទៅវិញ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌាបានបង្ហាញសញ្ញាវិជ្ជមាន បន្ទាប់ពីបណ្តាក្រុមហ៊ុននានាបានជួលការិយាល័យទំហំ៧៧,២លានហ្វីតការ៉េ(ប្រហែល៧.១៧២.១១៥ម៉ែត្រការ៉េ)នៅទូទាំងទីក្រុងធំៗចំនួន៧របស់ឥណ្ឌាកាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួនគ្រោងសាងសង់អគារពាណិជ្ជកម្មដំបូងរបស់ខ្លួននៅក្នុងទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា៕ប្រភព: Bloomberg៕

CDCអនុម័តបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុជាផ្លូវការ

0

ដោយៈ និស្ស័យ

    ព្រះសីហនុៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានះអនុម័តជាផ្លូវការនូវគំរោងបង្កើតរោងចក្រកែច្នៃឈើ ដាំដុះក្នុងស្រុកជាផ្កូវការហើយ។

    ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និង​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។

ទីតាំងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅក្នុងភូមិសាស្ត្រ ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។

គម្រោងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ នៅពេលដាក់ដំណើរការពេញលេញរោងចក្រ នឹងត្រូវការកម្លាំងពលកម្មសរុប ប្រមា​ណ១៧០នាក់ ហើយមានគោលដៅនាំចេញ៩០% និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក១០%។

ជាលទ្ធផលបឋម សំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពីអង្គប្រជុំ៕

ក្រុមហ៊ុនអន្តរជាតិចំនួនបីចុះMOU ដើម្បីទាក់ទាញទេសចរណ៍នៅកម្ពុជាជាមួយអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ គណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតី ក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូរវាងក្រុមហ៊ុនទាំងបីកាលពីថ្ងៃទី២៥ មិនាថា នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកបញ្ជាក់ថា “ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់​តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះបានផ្តល់ការងារ ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុនទាំង៣ សហការគ្នាល្អទទួលបានជោគជ័យ និងដំណើរការដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីគ្រប់មជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ”។

ជាមួយគ្នានេះ លោក Eddie Chua នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay បានមានប្រសាសន៍ថា ក្រុមហ៊ុន Peninsula Bay បានចាប់ដៃគូរជាមួយក្រុមហ៊ុនសណ្ឋាគារ IHG និងក្រុមហ៊ុន Luxury Business (LBG) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ក្រុមហ៊ុនបានសហការគ្នាបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជា ការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដែលជាសញ្ញាណបង្ហាញពីការងើបឡើងវិញ នៃវិស័យទេសចរណ៍ កម្រិតជីវភាពក្នុងតំបន់ និងជាកិត្យានុភាពរបស់ខេត្តព្រះសីហនុ។

លោកបញ្ជាក់ថា “ភាពជាដៃគូជាមួយក្រុមហ៊ុន IHG និងក្រុមហ៊ុន LBG បានផ្តល់ឱ្យយើងទទួលបាននូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងផ្នែកបដិសណ្ឋារកិច្ច និងការលក់រាយ”។លោកបន្តថា “ការវិវឌ្ឍនេះ គឺជាសក្ខីភាពបង្ហាញ ពីចក្ខុវិស័យរបស់យើងក្នុងការច្របាច់បញ្ចូលគ្នានូវភាពប្រណីត នវានុវត្តិន៍ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ជាគោលដៅថ្មីមិនធ្លាប់មានក្នុងប្រទេសដ៏ទៃ”។

លោកបន្តថា ចក្ខុវិស័យសម្រាប់ការអភិវឌ្ឍ នាពេលអនាគត Peninsula Bay គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យសណ្ឋាគារ ការលក់រាយ និងការកម្សាន្ត។ ការអភិវឌ្ឍន៍នឹងមានមុខងារជាច្រើនដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមកម្រិតតម្រូវការ។

មជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែលនាំមកជូនដោយក្រុមហ៊ុន LBG។ សួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើងក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ។ អាងចិញ្ចឹមត្រីសមុទ្រដែលជាគោលដៅប្រជែងកំណត់ត្រាពិភពលោក នឹងមានបង្ហាញអំពីភាពអស្ចារ្យ នៃជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា៕

មន្រ្តីជាន់ខ្ពស់បើកកិច្ចសន្ទនាលើកទី២រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អាមេរិក

0

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាមេរិក។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia​), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា -អាមេរិក នារសៀលនេះ បានប្រព្រឹត្តទៅដោយរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា រួមមានជាអាទិ៍៖ (១)បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ(២)កត្តាជំរុញលើកកម្ពស់លទ្ធភាព ក្នុងការចូលមកកាន់ទីផ្សារកម្ពុជាពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក(៣) នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ន តំណាងវិស័យឯកជនអាម៉េរិក ដែលបានអញ្ជើញ ចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណ ជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។

តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាព នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគ ពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះ ជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកស៊ុន ចាន់ថុលបានលើកឡើងអំពីការអនុវត្តឌីជីលូបនីយកម្មនៅ ក.អ.ក. តាមរយៈការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោ​ងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាមេរិកបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់  ពិសេស ជាមួ​យនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះ​ស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាម៉េរិករំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។

កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានា របស់វិនិយោគិនអាមេរិក ដោយអនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។

យន្តការថែទាំវិនិយោគ ដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមាន វិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សា ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា៕

Australians need $81,000 income to afford average rental: report

0

A single person in Australia now needs an annual income of at least AUD130,000 (US$81,700) to rent a typical housing unit without financial strain.

Even those earning six-figure salaries are facing housing costs exceeding 30% of their income in capital cities and numerous regional areas, according to a recent report by campaign group Everybody’s Home, as cited by the ABC.

The report analyzed rental affordability for individuals earning between AUD40,000 and AUD130,000 per year.

Experts often cite the 30% threshold as a key indicator of housing affordability, particularly for low-income households.

Those who make less than AUD130,000 might face financial difficulty with rent.

For someone earning AUD70,000 annually, rent would consume more than half their income based on the average unit price.

Lower earners, such as those making AUD40,000, could be forced to allocate over 70% of their income to rent.

Maiy Azize, spokesperson for Everybody’s Home, said that the research highlights how even high-income individuals are struggling with “staggeringly high” rents.

“The situation is even more dire for those on lower incomes, with people earning AUD40,000 per year facing extreme rental stress nationwide,” she added.

Source: Vnexpress

ឥណ្ឌូនេសុីតែងតាំងបុគ្គលមានឥទ្ធិពលល្បីល្បាញ៣រូបជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់មូលនិធិតម្លៃ៩០០ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Reuters បានចុះផ្សាយថា រដ្ឋាភិបាលឥណ្ឌូនេសុីបានសម្រេចជ្រើសរើសបុគ្គលដ៏ល្បីឈ្មោះចំនួន៣រូបក្នុងគោលបំណងដើម្បីជួយរៀបចំយុទ្ធសាស្ត្ររបស់មូលនិធិ ដែលទើបនឹងបង្កើតថ្មីឈ្មោះ “Danantara”។

បុគ្គលទាំង៣រូបនោះ រួមមានលោកមហាសេដ្ឋីអាមេរិក Ray Dalio ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនយក្ស Bridgewater Associates លោកសេដ្ឋវិទូ Jeffrey Sachs និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល។

ការបង្កើតមូលនិធិ Danantara នេះឡើងជាយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដើម្បីសម្រេចបាននូវមហិច្ឆិតានៃគោលដៅកំណើនសេដ្ឋកិច្ចចំនួន៨ភាគរយនៅឆ្នាំ២០២៩។

មូលនិធិនេះគ្រប់គ្រងភាគហ៊ុនទាំងអស់របស់បណ្តាសហគ្រាសរដ្ឋ ដែលនឹងអាចគ្រប់គ្រងទ្រព្យសកម្មជាង៩០០ពាន់លានដុល្លារអាមេរិក។ ឥណ្ឌូនេសុីបានបង្កើតមូលនិធិ Danantara ដោយយកលំនាំតាមក្រុមហ៊ុនវិនិយោគ Temasek របស់រដ្ឋាភិបាលសិង្ហបុរី។

អតីតប្រធានាធិបតីឥណ្ឌូណេស៊ីចំនួន២រូប រួមមានលោក Joko Widodo និងលោក Susilo Bambang Yudhoyono ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការដឹកនាំមូលនិធិ ខណៈលោក Ray Dalio លោកសេដ្ឋវិទូ Jeffrey Sachs និងលោក ថាក់សុីន នឹងទទួលតួនាទីជាទីប្រឹក្សា។

នៅក្នុងដំណាក់កាលដំបូង មូលនិធិ Danantara គ្រោងនឹងបោះទុនវិនិយោគចំនួន២០ពាន់លានដុល្លារអាមេរិក ដោយកំណត់គោលដៅលើគម្រោងកែច្នៃធនធានធម្មជាតិ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ថាមពល និងសន្តិសុខស្បៀង៕ប្រភព: Reuters៕

ប្រទេសចិនដាក់ចេញគោលនយោបាយ “ផ្ការីក” ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច

0

ដោយៈ គង់ ម៉ាណា

    ប្រទេសចិនៈ ទន្ទឹមនឹងធាតុអាកាសប្រែក្តៅជាបណ្តើរៗ រដូវផ្ការីកបានចូលមកដល់ នៅគ្រប់តំបន់ក្នុងប្រទេសចិន ប្រជាជនចិន បានដើរចេញពីផ្ទះ ធ្វើសកម្មភាពច្រើនបែបយ៉ាង ដើម្បីទទួលរដូវផ្ការីកដោយសប្បាយរីករាយ។

ក្រោមសភាពការណ៍បែបនេះ ការប្រើប្រាស់ក្នុងរដូវផ្ការីកបានជំរុញ “សេដ្ឋកិច្ចរដូវផ្ការីក” ឱ្យកើនឡើងជាបន្តបន្ទាប់ ទីផ្សារពាក់ព័ន្ធលេចចេញភាពរស់រវើកយ៉ាងខ្លាំងក្លា។

ស្ថិតក្នុងបរិបទដ៏ស្គុសស្គាយបែបនេះ តើរដ្ឋបាលក្នុងតំបន់នានាគួរធ្វើយ៉ាងដូចម្តេច ដើម្បីអាចក្តាប់ជាប់ឱ្យកាន់ល្អនូវភាគលាភនៃ “សេដ្ឋកិច្ចរដូវផ្ការីក” ខិតខំជំរុញអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធ បានក្លាយទៅជាប្រធានបទ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកជំនាញបានផ្តល់មតិយោបល់មួយចំនួនដូចជា ទី១ គឺយកចិត្តទុកដាក់លើការបង្កើតឧស្សាហកម្មថ្មី ដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ចរដូវផ្ការីក។ “សេដ្ឋកិច្ចរដូវផ្ការីក” អាចបញ្ចូលជាមួយការកម្សាន្ត ទីក្រុងវប្បធម៌ និងវិចិត្រសល្បៈ លំហែរកម្សាន្ត ក្នុងជនបទ សុខភាព និងហាត់កីឡាជាដើម ដោយរៀបចំសកម្មភាព ដូចជា រថយន្តRVបោះជំរុំផ្សារណាត់ ពិសេសការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី និងពិព័រណ៍វប្បធម៌ចិនចល័តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានបទពិសោធន៍កាន់តែពិសេស បំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរចំពោះគុណភាពនៃផលិតផល និងការធ្វើបទពិសោធន៍ខាងសេវាកម្ម។

ទី២ គឺធ្វើតាមស្ថានភាពជាក់ស្ដែង ដើរតាមមាគ៌ាមិនដូចគ្នានិងពិសេសបង្កើនលក្ខណៈសម្គាល់របស់ “សេដ្ឋកិច្ចរដូវផ្ការីក”។ វិភាគយ៉ាងជាក់លាក់ នូវវប្បធម៌មានលក្ខណៈពិសេស របស់តំបន់នានាសិក្សាស្រាវជ្រាវ ចំពោះខ្លឹមសារវប្បធម៌ឱ្យស៊ីជម្រៅ ច្នៃប្រឌិតថ្មីនូវសញ្ញាសម្គាល់ពិសេស។

ព្រមជាមួយគ្នានេះ ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទំនៀមទំលាប់ ក្នុងតំបន់រៀបចំសកម្មភាព ពិព័រណ៍វប្បធម៌ដ៏ច្រើនបែបយ៉ាង ដើម្បីធ្វើឱ្យភ្ញៀវទេសចរ ទទួលចំណាប់អារម្មណ៍ខ្លាំង ចំពោះវប្បធម៌របស់តំបន់ក្នុងអំឡុងពេលធ្វើទេសចរណ៍។

ទី៣ អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវសេវាកម្មពាក់ព័ន្ធ និងការងារត្រួតពិនិត្យ ដើម្បីធ្វើឱ្យ “សេដ្ឋកិច្ចរដូវផ្ការីក”មានអ្នកការពារ។ត្រូវអនុវត្តន៍ជាក់ស្តែង នូវសេវាកម្មដោយគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមបញ្ជូលការទទួលទាន ការស្នាក់នៅ ធ្វើដំណើរធ្វើកម្សាន្ត និងទិញទំនិញធ្វើឱ្យបានល្អ នូវការងារលម្អិត ដូចជា ការគាំពារការធ្វើពាណិជ្ជកម្មក្នុងរមនីយដ្ឋាន ការប្រើប្រាស់ម្ហូបអាហារ និងធ្វើដំណើរយ៉ាងងាយស្រួលជាដើម បន្តធ្វើឱ្យមានសុក្រឹតភាព នូវបរិក្ខារសាធារណៈកែលម្អបរិយាកាស ការប្រើប្រាស់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អក្នុងការធ្វើទេសចរណ៍។

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៥ លោកប្រធានាធិបតីចិន Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”នៅលើកាសែតប្រចាំថ្ងៃខេត្តZhejiang»ថា យើងរុករកភាពចុះសម្រុងគ្នា រវាងមនុស្ស និងធម្មជាតិ ភាពចុះសម្រុងគ្នារវាងសេដ្ឋកិច្ច និងសង្គម។ និយាយធម្មតាគឺចង់បានទឹកថ្លា និងភ្នំបៃតង ហើយក៍ចង់បានភ្នំមាសភ្នំប្រាក់ផងដែរ៕

CVEAសម្រេចបង្កើតគណៈកម្មការវិនិយោគអន្តរជាតិដើម្បីទាក់ទាញវិនិយោគិន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានសម្រេចគណៈកម្មការវិនិយោគអន្តរជាតិ នៃ ស.វ.អ.ក (CVEA International Investor Committee)។

គណៈក​ម្មការនេះ បានទទួលការអនុម័តពីឧកញ៉ាសន សៀប ប្រធានCVEA និងក្រុមប្រឹក្សាភិបាលនៃ សមាគមអ្នកវាយតម្លៃ និងភ្នា ក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក- CVEA) ឥឡូវនេះ បានចាប់ផ្តើមជាផ្លូវការ។

លោកឧកញ៉ាសន សៀបបានមានប្រសាសន៍ថា “នេះគឺជាជំហានដ៏សំខាន់ ក្នុងការពង្រីកឱកាសវិនិយោគអន្តរជាតិ និងពង្រឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា”។ លោកបន្តថា “បេសកកម្មរបស់ក្រុមការងារគណៈកម្មការនេះ គឺបង្កើតការផ្សារភ្ជាប់ រវាងអ្នកវិនិយោគអន្តរជាតិ និងទីផ្សារអចលនទ្រព្យកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ក្នុងតំបន់មាន អាស៊ាន ចិន ជប៉ុន កូរ៉េ និងនិងតំបន់ផ្សេងទៀត។

សមាសភាពថ្នាក់ដឹកនាំ របស់គណៈកម្មការវិនិយោគអន្តរជាតិរួមមាន លោក ស៊ា ឆៃលីន  ប្រធានគណៈកម្មការវិនិយោគអន្តរជាតិ

លោក​ ហាក់ គីមថុង អនុប្រធានគណៈកម្មការវិនិយោគ អន្តរជាតិទទួលបន្ទុកប្រទេសចិន ហុងកុង និង តៃវ៉ាន់។ លោក អ៊ុក ឆេងលី ។ ប្រធានផ្នែកទំនាក់ទំនងវិនិយោគិនប្រទេសជប៉ុន។ លោក សៅ សាខុំ ប្រធានផ្នែកវិនិយោគ និងស្រាវជ្រាវការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងលោក ម៉ៃ សាមន ប្រធានផ្នែកច្បាប់ និងរដ្ឋបាល។

លោកសន សៀបបានបន្តថា ក្រុមការងាររបស់គណៈកម្មការ នឹងប្តេជ្ញាចិត្ត បង្កើតឱកាសវិនិយោគថ្មីៗ កសាងទំនុកចិត្តដល់អ្នកវិនិយោគ និងធ្វើការជាមួយរដ្ឋាភិបាល ព្រមទាំងដៃដៃគូឧស្សាហកម្ម ពាណិជ្ជកម្ម ដើម្បីជំរុញ ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបញ្ជាក់ថា “នេះគឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ យើងសង្ឃឹមថា នឹងសហការជាមួយអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ និងដៃគូអាជីវកម្មដើម្បីបើកទ្វារចូលទៅកាន់ឱកាសថ្មីៗ”៕

Sovereign fund Danantara Indonesia names ‘dream team’ of former presidents, Sachs, Dalio and ex-Thai PM Thaksin

0

New sovereign fund Danantara Indonesia on Monday unveiled its “dream team” to chart its strategy, which included ex-presidents and advisory roles for hedge fund manager Ray Dalio, economist Jeffrey Sachs and influential former Thai premier
Thaksin Shinawatra.

Danantara, launched last month, is Indonesian President Prabowo Subianto’s key vehicle to achieve his 8% growth target by 2029 by managing all shares of state-owned enterprises and reinvesting the dividends in commercial projects.

The fund is slated to eventually manage more than US$900 billion (RM3.9 trillion) worth of assets and has been described by officials as Indonesia’s version of Singapore’s Temasek.

Former Indonesian presidents Joko Widodo and Susilo Bambang Yudhoyono were named members of the fund’s steering committee, while Dalio, founder of the world’s largest hedge fund Bridgewater, will assume the advisory role alongside Thaksin, a controversial billionaire and father of Thailand’s current Prime Minister Paetongtarn Shinawatra.

Thaksin, Thailand’s most influential and polarising politician, returned home in 2023 after 15 years in self-exile avoiding jail for conflicts of interest and abuse of power. He served six months in detention and was released last year.

Reuters could not immediately contact Widodo and Yudhoyono for comment, while Bridgewater and Thaksin’s representatives did not immediately respond to requests for comment.
Sachs in an email told Reuters he had been appointed Prabowo’s special adviser.

“And in this capacity (I) will serve on the advisory board of Danantara,” he said. “My work is entirely voluntary, to support Indonesia’s sustainable development, and is without any compensation.”

Source: Reuters