កម្ពុជា​ស្នើ​ធនាគារ​ចិន​ជួយ​ពន្លឿន​ការ​ទំលាក់​ប្រា​ក់់​ដើម្បី​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំងពីរ​បាន​ឆាប់​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​ស្នើ​ដល់​ប្រតិភូ​នៃ​ធនាគា​អភិវឌ្ឍន៍​ចិន​ ជួយ​ពន្លឿន​ការ​ទំលាក់​ថវិកា​ ដើម្បី​សាង​សង់់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ខេត្តសៀមរាប​ឲ្យបាន​កាន់តែ​ឆាប់រហ័ស​។

ក្នុង​ជំនួប​ជាមួយ​លោក​ លោក​ លាវ​ ហ្វួ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហប្រតិបត្តិ​ការ​សកល​នៃ ​(China​ Development​ Bank​) លោក​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួល​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​មានប្រសាសន៍​ បាន​ស្នើសុំ​ លោក​ លាវ​ ហ្វួ​ ជួយ​ជ្រុំ​ជ្រែង​ និង​ជម្រាប​ជូន​ដល់​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​ លើ​ការ​បញ្ជូន​កម្ចីទុន​វិនិយោគ​ នៃ​ការសាងសង់​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ទាំងពីរ​នៅ​កម្ពុជា​ ឲ្យបាន​ឆាប់រហ័ស​បំផុត​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ នៃ​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ នា​ពេល​បច្ចុប្បន្ន​។

ជាមួយគ្នា​នេះ​ លោក​ លាវ​ ហ្វួ​ បាន​មានប្រសាសន៍​ថា​ ធនាគា​អភិវឌ្ឍន៍​ចិន​ ជា​ធនាគា​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​មួយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​ចក្ខុវិស័យ​ និង​គោលដៅ​គំនិត​ផ្តួចផ្តើម​ខែ​ក្រ​វ៉ាត់​ និង​ផ្លូវ​ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ក្នុង​នោះ​ ធនាគា​របស់​លោក​ បាន​ចូលរួម​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា​ នា​ពេល​កន្លងមក​។

លោក​បាន​បន្ត​ថា​ “ធនាគា​របស់​លោក​ នឹង​យកចិត្ត​ទុកដាក់​លើ​ការចូលរួម​ចំណែក​ នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​កម្ចីទុន​វិនិយោគ​ដោយ​ផ្ទាល់​ ជាពិសេស​លើ​ការ​កសាង​អាកាសយាន​ដ្ឋាន​អន្តរ​ថ្មី​នៅ​ភ្នំពេញ​ និង​នៅ​សៀមរាប​ ដោយ​ឃើញ​នូវ​កំណើន​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ នៅ​កម្ពុជា​ មាន​ភាព​រឹង​ម៉ា​ជាលំដាប់​”។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​យ៉ាង​ខ្ពស់​ លើ​ការចូលរួម​ចំណែក​របស់​ធនាគា​អភិវឌ្ឍន៍​ចិន​ ក៏ដូចជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ បាន​ឆ្លើយតប​យ៉ាង​ទាន់ពេល​វេលា​ មានប្រសិទ្ធភាព​ និង​ពុំ​មាន​លក្ខខណ្ឌ​ លើ​ការ​ផ្តល់​ទុន​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ នា​ពេល​កន្លងមក​ ហើយ​បាន​ឈាន​មកដល់​ដំណាក់​ថ្មី​មួយទៀត​ នៃ​ការ​យកចិត្ត​ទុកដាក់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អាកាសចរ​ស៊ីវិល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here