បន្ទាប់ពីការចូលរួមបរិច្ចាគថវិកា ១៥ម៉ឺនដុល្លារ ដល់កងទ័ពនៅព្រំដែនជួរមុខ ឥឡូវនេះ ប៉េង ហួត គ្រុប បង្កើតឱកាសការងារជិត ២០០០កន្លែង ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាជនខ្មែរដែលវិលត្រឡប់មកមាតុភូមិជាតិ ក៏ដូចជាជួយសម្រួលដល់ភាពចំបាច់ក្នុងការស្វែងរកការងារទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប៉េង ហួត គ្រុប
ផ្សារភ្ជាប់គុណតម្លៃវប្បធម៌ចែករំលែកទៅកាន់សង្គម ស្របជាមួយនឹងក្របខណ្ឌការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (ការអប់រំ បរិស្ថាន សង្គម) និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ស្របជាមួយការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្មារតីខ្មែរជួយខ្មែរក្នុងកាលៈទេសៈលំបាកនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្កេីតនូវឱកាសការងារជាច្រេីនកន្លែង សម្រាប់បងប្អូនខ្មែរដែលទើបវិលត្រឡប់ មកកាន់មាតុភូមិវិញ ដែលមានដូចជា
ជាងបូកក្រៅ និងជ្រី ជាងការ៉ូ ជាងបូក ជាង-កម្មករតម្លើងគ្រឿងសង្ហារិម ជាងបេតុង ជាងកញ្ចក់ សន្តិសុខ និង កម្មករ ដែលមានចំនួនសរុបជិត ២,000 នាក់។ សម្រាប់អត្ថប្រយោជន៍បន្ថែម៖ ក្រុមហ៊ុនមានផ្តល់ជូនកន្លែងស្នាក់នៅ មានថ្ងៃឈប់សម្រាក និងផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ។
លេខទំនាក់ទំនងដាក់ពាក្យ៖ 098 844 544 | 012 344 092
ទីតាំងដាក់ពាក្យ៖ អគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ក្នុងគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។