ដោយៈវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនចែកចាយថាមពលពន្លឺព្រះអាទិត្យរបស់បារាំង (DG) សហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី សំរេចបង្កើតបណ្តាញអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងស្តុកថាមពលនៅកម្ពុជា។
យោងតាមការចុះផ្សាយបស់គេហទំព័រ renewablesnow.com កាលពីថ្ងៃចន្ទកន្លងមកនេះឱ្យដឹងថា ក្រុមហ៊ុន (EPC) ជាអ្នកម៉ៅការផ្នែកវិស្វកម្ម និងសាងសង់ និងក្រុមហ៊ុន Canopy Power នឹងទទួលបន្ទុករចនាប្លង់ និងសាងសង់ឧទ្យានពន្លឺព្រះអាទិត្យ (PV) ដែលបំពាក់ដោយថាមពល១,២៥មេហ្គាវ៉ាត់ និងថាមពលថ្ម២មេហ្គាវ៉ាត់ រួមបញ្ចូលជាមួយម៉ាស៊ីនម៉ាស៊ូត និងឧបករណ៍បញ្ជាឆ្លាត។
ចំណែកក្រុមហ៊ុន Total Solar DG ជាអ្នកគាំទ្រហិរញ្ញប្បទាន របស់គម្រោងនឹងគ្រប់គ្រង និងដំណើរការបណ្តាញអគ្គិសនីបន្ទាប់ពីប្រគល់ជូន។
បណ្តាញអគ្គិសនីខ្នាតតូច ដែលត្រូវបានបង្កើតឡើង នឹងត្រូវសាងសង់នៅលើកោះកម្ពុជានៃកោះរ៉ុងសន្លឹម ស្ថិតនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។
យោងតាមក្រុមហ៊ុនថាមពល ពន្លឺព្រះអាទិត្យបារាំងបានអោយដឹងថា សហគ្រាសទេសចរណ៍នៅកោះនេះ ពឹងផ្អែកលើម៉ាស៊ីនភ្លើងម៉ាស៊ូតរបស់ពួកគេ ដោយបាននាំចូលប្រេង។
ក្រុមហ៊ុន Total Solar DG បាននិយាយថា បណ្តាញអគ្គិសនីថ្មីអាចកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតរបស់កោះនេះ បានច្រើនជាង ៦០ម៉ឺនលីត្រក្នុងមួយឆ្នាំ។
បើតាមក្រុមហ៊ុនបារាំង ការសាងសង់គម្រោងបានចាប់ផ្តើមរួចហើយ ក្រុមហ៊ុនរំពឹងថាវានឹងបញ្ចប់នៅខែមេសាឆ្នាំ២០២១ ៕