គម្រោងដីឡូតិ៍ក្បែរក្រវាត់ក្រុងទី៤ តម្លៃទាបជាងទីផ្សារ ទិញ២ឡូតិ៍ថែមម៉ូតូស៊េរីថ្មី ឆ្នាំ២០២០ មួយគ្រឿងភ្លាមៗ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើការផ្តល់ឱកាសចំណេញលើចំណេញ ក្រុមហ៊ុន Show Up Real Estate ដែលមានកេរ្តិ៍ឈ្មោះល្បីការទិញ-លក់ ក្នុងវិស័យអចលនទ្រព្យនៅក្នុងកម្ពុជា បានផ្តល់ជូននូវកម្មវិធីពិសេសសម្រាប់អតិថិជនដែលទិញដីឡូតិ៍គម្រោងទី៧ ស្ថិតផ្លូវជាតិលេខ៣ ក្បែរផ្លូវក្រវាត់ក្រុងទី៤ ជាមួយតម្លៃក្រោមទីផ្សារ និងមានការបន្ថែមជូននូវម៉ូតូស៊េរីថ្មី HONDA Dream ឆ្នាំ២០២០ មួយគ្រឿងទៀតផង។

- Video Advertisement -

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អុីន ណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា សម្រាប់គម្រោងទី៧ ដែលទើបតែប្រកាសដាក់លក់នៅលើទីផ្សារនៅពេលនេះ គឺមានភាពល្អប្រសើរ និងសក្ដានុពលខ្លាំងជាងគម្រោងមុនៗ ព្រោះក្រៅពីស្ថិតក្បែរផ្លូវជាតិលេខ៣ចម្ងាយប្រមាណ៧០ម៉ែត្រនោះ គឺនៅមានគម្រោងផ្លូវក្រវាត់ក្រុងទី៤ ដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក អុីន ណាង បានមានប្រសាសន៍បន្តថា “សម្រាប់អតិថិជនដែលទិញដីនៅក្នុងគម្រោងដីឡូតិ៍ទី៧របស់ក្រុមហ៊ុន Show Up Real Estate នៅពេលនេះ គឺមានឱកាសចំណេញច្រើន ដែលអាចនិយាយបានថា ចំណេញលើចំណេញ ព្រោះក្រៅពីទិញនៅក្នុងតម្លៃក្រោមទីផ្សារចាប់ពីជាង ៧២០០ដុល្លារក្នុងមួយឡូតិ៍ឡើងទៅ នៅមានការបន្ថែមជូននូវម៉ូតូស៊េរីថ្មី ម៉ាក HONDA Dream ឆ្នាំ២០២០ចំនួន១គ្រឿងភ្លាមៗ(សម្រាប់ការទិញ២ឡូតិ៍ ដោយការបង់ផ្ដាច់) រួមនឹងការដូជាទូរស័ព្ទ iphone 11 pro (សម្រាប់ការទិញ១ឡូតិ៍ ដោយការបង់ផ្ដាច់) អតិថិជនទាំងអស់នៅមានភាពងាយស្រួលជាមួយលក្ខខណ្ឌបង់ប្រាក់រំលោះដោយគ្មានការប្រាក់ទៀតផង”។

ដីឡូតិ៍ ដែលស្ថិតនៅក្នុងគម្រោងទី៧ របស់ក្រុមហ៊ុនអចលនទ្រព្យ Show Up Real estate មួយនេះ គឺមានសក្ដានុពលខ្លាំង ដែលក្រៅពីស្ថិតនៅក្នុងតំបន់ទីប្រជុំជន មានការប្រកបអាជីវកម្មស្រាប់ស្ថិតនៅជិតផ្លូវជាតិលេខ៣ និងក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៤ ថែមទាំងមាន សួនឧស្សាហកម្មវឌ្ឍនៈ២ ជិតតំបន់ឧស្សាហកម្មសូងួនថ្មី ជិតអាគារពាណិជ្ជកម្ម MJ Park នៅមានបណ្តុំរោងចក្រ សហគ្រាសជាង១០នៅព័ទ្ធជុំវិញ។

កាន់តែពិសេសជាងនេះ រាល់អតិថិជនទាំងអស់សុទ្ធតែអាចសាងសង់ជាលំនៅដ្ឋានស្នាក់នៅ ផ្ទះជួល ឃ្លាំង ឬជាកន្លែងប្រកបអាជីវក

ម្មផ្សេងៗនៅលើទីតាំងដីដែលបានទិញភ្លាមៗ បើទោះជាមិនទាន់បង់ផ្តាច់រួចរាល់ក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 096 678 44 97 / 096 864 999 6 / 012 555 265 / 010 784 177

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here