ដោយ ម៉ាណេត
ប៉ោយប៉ែតៈ គម្រោងប៉ោយប៉ែតត្រូលស៊ីធី ដែលមានទីតាំងនៅក្នុងភូមិទួលប្រសាទ ឃុំទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងទទួលបានជោគជ័យខ្លាំងដោយមានទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។
លោកហៀង សុខហេងបានឱ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ កញ្ញាកន្លងមកថា គម្រោងប៉ោយប៉ែតត្រូលស៊ីធីមានទំហំដី ៥០ហិកតា ដែលក្នុងគំរោងនេះនឹងមានការអភិវឌ្ឍចម្រុះដូចជា ខារ៉ាអូខេលក្ខណៈគ្រួសារ សួនផ្កាកម្សាន្ត (មានផ្ការឈូករត្នជាដើម) រីសត (កន្លែងកម្សាន្ត) ប៉ូទិក កញ្ចុះអង្គុយលំហែរសងខាងអូរធម្មជាតិ ហើយមានគម្រោងធ្វើផ្សារ និងសាលារៀន។
លោកបានថ្លែងថា “យើងបាននិងកំពុងអភិវឌ្ឍន៍ជាដំណាក់កាលៗ ហើយដំណាក់ទី១ យើងមានដីឡូត៍លក់ និងភូមិវីឡានៅក្នុងគម្រោងរបស់យើង”។ លោកបន្តថា “ដំណាក់ទី១យើងបានបញ្ចប់ហើយ ដំណាក់កាលដំបូង នៃគម្រោងនេះបានធ្វើនៅលើដំ៧,៨ហិកតា ដែលមានដីឡូត៍ និងវីឡាកូនកាត់ ហើយយើងបានលក់អស់ហើយ”។
ក្នុងដំណាក់ទី១ ក្រុមហ៊ុនបានដាក់លក់ចាប់ពី ៤,៨០០ដុល្លារ ដល់ ១៧,០០០ ដុល្លារសម្រាប់ទីឡូត៍ ហើយសម្រាប់ផ្ទះវីឡាកូនកាត់ទំហំ ៤.៥x១៦ មានតម្លៃ ១៩,៩០០ដុល្លារ។
លោកហៀង សុខហេងបានថ្លែងទៀតថា លក្ខណៈពិសេសរបស់គម្រោងយើង ទី១ គឺគម្រោងនៅជាប់ផ្លូវក្រវ៉ាត់ព្រំដែន ផ្លូវប៉ោយប៉ែតថ្មី ទី២យើងមានច្រកអន្តរជាតិ និងច្រករបៀង ហើយអន្តរជាតិមានដូចច្រកស្ទឹងបត់ និងច្រកម៉ាឡៃ និងច្រករបៀងមានដូច ច្រកខ្លាងាប់ និងច្រកជាងយៀង។
លោកបានឱ្យដឹងទៀតថា “ចំណុចខ្លាំងផ្សេងទៀត យើងមានសួនផ្ការអមសងខាងផ្លូវ ហើយយើងមានដំាដើមឈើ ដូចជាដើមក្ងោក ដើមលឿងរាជ និងជ្រៃក្រឹម និងមានដើមឈើផ្សេងៗទៀត ហើយយើងនឹងមានប្រព័ន្ធអគ្គិសនីដាក់ឱ្យប្រើប្រាស់ ក្នុងគម្រោងជាបណ្តាញអគ្គិសនីចេញពីបណ្តាញរបស់រដ្ឋ”។
ចំណែកគំរោងដំណាក់ទី២ មានគម្រោងទី២ ទី៣ និងទី៤ ដោយក្រុមហ៊ុននឹងធ្វើគម្រោងឱ្យដើរទន្ទឹមគ្នាតែម្តង ហើយគម្រោងទី២ ទី៣ និងទី៤ នឹងចាប់ផ្តើមពង្រីកមុខអូរឱ្យបានទំហំ ១៥ ម៉ែត្រ (ទទឹង) ហើយក្រុមហ៊ុននឹងធ្វើស្ពានឆ្លង ហើយសងខាងអូរ និងមានកន្ចុះអង្គុយលំហែរ អាហារដ្ឋាន និងកន្លែងក្មេងលេង។ ក្នុងនោះគម្រោងទី២ និង៣ នឹងមានគម្រោងសាលា និងផ្សារ។
លោកសុខហេង បានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នយើងកំពុងផ្តោតលើគម្រោងក្នុងដំណាក់ទី២ ទី៣ និងទី៤ដែលយើងមានដូចគ្នានឹងដំណាក់ទី១ តែយើងបន្ថែមផ្ទះល្វែង ហើយយើងគ្រោងនឹងធ្វើលើទំហំដីជាង២៨ហិកតា។
ដីសម្រាប់ផ្ទះល្វែងមានតម្លៃចណ្លោះពី ៤,៥០០ ទៅ ៥,៥០០ ហើយយើងមានធ្វើជាវីឡាកូនកាត់ និងផ្ទះល្វែងលក់ ហើយផ្ទះពីរប្រភេទមានតម្លៃដូចគ្នា។ ទំហំក្បាលឡូត៍មានពីប្រភេទ ៤.៥x១៨ និង ៥x២០ ម៉ែត្រ ហើយសម្រាប់ទំហំផ្ទះល្វែងមាន ៤.៥x១៦ និងសម្រាប់ទំហំដីវីឡាកូនកាត់មានដូចគ្នានឹងផ្ទះល្វែង។
លោកបានបន្តថា ដីល្វែងយើងមានគោលការណ៍បង់ប្រាក់ជាប្រភេទ ដូចជា បង់ជាលុយសុទ្ធតែម្តង បង់ជាដំណាក់កាល និងបង់រំលស់ដោយឥតប្រាក់កក និងការប្រាក់ជាមួយនឹងក្រុមហ៊ុនរយៈពេល១៨ខែ។
ផ្ទះល្វែង និងផ្ទះវីឡានៅគ្នុងគម្រោងដី ៥០ហិកតា លក់ក្នុងតម្លៃ ១៩,៩០០ដុល្លារ ហើយចំពោះផ្ទះល្វែង និងផ្ទះវីឡា ជិតតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្បែរសាលាសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លក់ក្នុងតម្លៃចាប់ពី ៣៩,៩៩៩ដុល្លារ ដល់ ៤៥,០០០ដុល្លារ។
លេខទំនាក់ទំនងព័ត៌មានបន្ថែម៖ 099 99 88 83/095 88 12 88/076 55 55 982/070 88 68 85៕