ដោយ ៖ រ៉ាណេត
កំពត ៖ ដីដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតប្រចាំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានទំហំ ២,៥ ហិកតា និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ លំនៅដ្ឋានលំហែរ រួមជាមួយនឹងបឹងហ្គាឡូ ដែលអាចទទួលបានចំណូលស្រាប់ ត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃថោកទាបជាងទីផ្សារ ដែលផ្តល់ឱកាសចំណេញដល់អ្នកទិញវិនិយោគបន្ត។
ដី រីហ្សត (Resort) ដែលត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារខាងលើនេះស្ថិតនៅក្នុងភូមិព្រៃឃ្មុំ ឃុំព្រែឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ចុះពីផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ៣០០ម៉ែត្រ និងមានចម្ងាយប្រមាណ៥គីឡីម៉ែត្រពីក្រុងកំពត។
លោក ជ្រឹម ដារា៉ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពត ជាពិសេសតំបន់ដែលស្ថិតនៅក្បែរជើងភ្នំ និងព្រែក ក៏ដូចជាតំបន់ឆ្នេរ កំពុងត្រូវបានបណ្តាក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ដាក់ទុនទិញដីក្នុងទ្រង់ទ្រាយធំបង្កើតជាតំបន់កម្សាន្ត និងលំហែរកាយជាច្រើនទីតាំង ជាពិសេសតំបន់ធម្មជាតិដែលស្ថិតនៅក្នុងស្រុកទឹកឈូ។
លោកបានមានប្រសាសន៍ថា “សម្រាប់តំបន់ធម្មជាតិដែលស្ថិតនៅក្នុងទឹកឈូ ជាពិសេសតំបន់ដែលមានជួរព័ទ្ធជុំវិញ គឺត្រូវបានអ្នកវិនិយោគបណ្តាក់ទុនបង្កើតជាតំបន់កម្សាន្តជាច្រើន ហើយក៏មានការគាំទ្រពីសំណាក់ទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ”។
ជាមួយនឹងលើកឡើងពីសក្ដានុពលនៅក្នុងស្រុកទឹកឈូខាងលើនេះ លោក ជ្រឹម ដារ៉ា បានមានប្រសាសន៍បន្តថា “សម្រាប់ដីដែលត្រូវបានកែច្នៃ និងបង្កើតជារីហ្សត ទំហំ ២.៥ហិកតា ដែលត្រូវបានប្រកាសដាក់លក់ខាងលើនេះ មានម្ចាស់ដើមចំណាយទុនជាច្រើនក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនសោភ័ណភាព ដូចជាជីកស្រះទឹកចំនួន២ មានផ្ទះថ្មទំហំ ៧ x ២៥ម៉ែត្រ មួយល្វែង, ផ្ទះថ្ម ទំហំ ៥ x ១៨ម៉ែត្រមួយល្វែង ផ្ទះឈើបុរាណចំនួន២ បឹងហ្គាឡូចំនួន១ ដំណាំហូបផ្លែដូចជាស្វាយ ដូងក្រអូប ត្របែក ចេក ល្ហុង រួមជាមួយនឹងដើមឈើប្រណីតជាច្រើនប្រភេទ ដូចជាគ្រញូង ថ្នុង បេង ជាដើម។ ដោយឡែក នៅប៉ែកខាងក្រោយមានជួរភ្នំនៅព័ទ្ធជុំវិញ នឹងអាចគយគន់ភ្នំបូកគោ ភ្នំ កំចាយ យ៉ាងត្រជាក់ភ្នែក អមដោយដើមត្នោតរាប់រយដើមដែលកាន់តែបង្កើនសោភ័ណភាពយ៉ាងស្រស់ស្អាតជាទីបំផុត។
លោកបានបន្តថា “បច្ចុប្បន្ន ទីតាំងដីរីហ្សតនេះ ក៏អាចប្រមូលចំណូលជាប្រចាំបានដែរ ប៉ុន្តែដោយសារតែគ្មានអ្នកនៅមើលថែ ដោយសារម្ចាស់ដើមត្រូវចាកចេញទៅរស់នៅក្រៅប្រទេស ដូច្នេះទើបប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ត្រឹមតែ ១.២លាន ដុល្លារតែប៉ុណ្ណោះ ខណៈពេលដែលវិស័យកម្សាន្ត និងការវិនិយោគដោយការបង្កើតរីហ្សតនៅក្នុងខេត្តកំពតកំពុងតែមានប្រជាប្រិយភាព និងជាគោលដៅទេសចរណ៍កម្រិតខ្ពស់។ នេះគឺជាឱកាសល្អ ដែលអាចចំណេញបានច្រើនពីការវិនិយោគ ក៏ដូចជាទិញសម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនដើម្បីទទួលបានចំណូលជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ”។
សម្រាប់ព័ត៌មានលម្អិតពីការលក់ អាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ ៖ 071 91 45 999 / 081 58 54 38