តើ​ដី​នៅ​តំបន់​បឹងកក់​កើនឡើង​ដល់​តម្លៃ​ប៉ុន្មាន​ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បាន​លើល​ឡើង​ថា​ ដីធ្លី​នៅក្នុង​តំបន់​បឹងកក់​នា​ពេល​បច្ចុប្បន្ន​នេះ​ មានតម្លៃ​ចាប់ពី​ ៣៥០០​ ទៅ ៤២០០ដុល្លារ​សហរដ្ឋ​អាម​រិក​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយសារ​តំបន់​នេះ​ជា​តំបន់​ពាណិជ្ជ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី​តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន ​Amatak​ Property​ Service​ ​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុងរយៈពេល២ទៅ៣ឆ្នាំ​ ទៅមុខ​ទៀត​ ដី​តំបន់​បឹងកក់​នេះ​ នឹង​មានតម្លៃ​រហូតដល់៥០០០​ ទៅ៦០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ដូច​តំបន់​បឹងកេងកង​ ព្រោះ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​ និង​មានការ​រីកចម្រើន​ខ្លាំង​ជាង​ក្នុង​តំបន់​នានា​ក្នុង​រាជ​ភ្នំពេញ​។

- Video Advertisement -

លោកស្រី​បន្ត​ថា​ “តម្លៃ​ដី​នៅ​តំបន់​នេះ​នឹង​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​ ដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ និង​កំពុង​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​នា​ពេល​អនាគត​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​បឹងកក់​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ទំនើប​បំផុត​ ក្នុង​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល ២ឆ្នំា​ទៅមុខ​ទៀត​ ក្នុងចំណោម​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​។លោក​ថា​ តំបន់​បឹងកក់​គឺជា​តំបន់​ ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​បំផុត​ ក្នុងចំណោម​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារតែ​តំបន់​នេះ​ មាន​គម្រោង​វិនិយោគ​ជាច្រើន​ ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ល្អ​ អគារ​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ្ឋាន​ជាច្រើន​ផង​ដែរ​។

លោក​បន្ត​ថា​ “បើ​ទោះបី​តំបន់​នេះ​ ជា​តំបន់​ថ្មី​ក៏ដោយ​ក៏​គ្មានអ្វី​ជា​បញ្ហា​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​អគារ​ផ្សេង​ផ្សេង​ឡើយ​ ​មិន​ដូចជា​ការរិះគន់​ពីសំណាក់​មនុស្ស​មួយចំនួន​ឡើយ​”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here