តើ​ផ្នែក​ណាខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​នឹងមាន​សន្ទុះ​នៅក្នុងឆ្នាំ២០២១ខាងមុខ?

0

ដោយ ​វុត្ថា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​ស្ទើរ​គ្រប់ផ្នែក​នៅក្នុង​ឆ្នាំ ២០២០នេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​អ្ន​ជំនាញ​មើលឃើញថា មាន​វិស័យ​មួយចំនួន​នៅក្នុង​ផ្នែក​នេះ នឹងមាន​សន្ទុះ​ឡើងវិញ​នៅ​ឆ្នាំ២០២១ខាងមុខ។

- Video Advertisement -

លោកស្រី​អាន សុ​ធិ​តា នាយិកា​ក្រុម CBRE Cambodia  នៅក្នុង​កិច្ច​សម្ភាស​ពិសេស​ជាមួយនឹង​គេហទំព័រ​Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា មាន​វិស័យ​មួយចំនួន នៅក្នុង​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា  នឹង​បន្ត​ទាក់ទាញ​ការវិនិយោគ​ជាតិ​ង​អន្តរជាតិ នៅក្នុង​ឆ្នាំ​ក្រោយនេះ។

លោកស្រី​ថ្លែងថា “បើ​និយាយ​ពី​ផ្នែក​នៃ​វិស័យ​អចលនទ្រព្យ ដូចជា ផ្នែក​លំនៅឋាន ដីធ្លី  ការិយាល័យ ទីផ្សារ​លក់រាយ ឃ្លាំង  និង​ទីផ្សារ​ទេសចរណ៍  ហើយ​អ្វីដែល​ខ្ញុំ​មើលឃើញ​នៅក្នុង​ឆ្នាំ២០២១ ខាងមុខនេះ ទីផ្សារ​លំនៅឋាន​នឹងមាន​ភាពល្អប្រសើរ បន្ទាប់មក គឺ​ផ្នែក​ឧស្សាហកម្ម ដែល​ភាគច្រើន​រង​ផលប៉ះពាល់ ពី​បណ្តា​ប្រទេសផ្សេងៗ ដែល​នឹង​ទាក់ទាញ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា” ។

លោកស្រី​បន្តថា នៅក្នុង​ឆ្នាំ ២០២១ ខាងមុខនេះ ទីផ្សារ​ការិយាល័យ សម្រាប់ កម្រិត B និង C នៅតែមាន ការគាំទ្រ​ពី​អតិថិជន​ជួល និង​មួយវិញទៀត គឺ​ទីផ្សារ​លក់រាយ​ដែល​នឹង​ត្រឡប់ ដូច​ភាព​ដើម​វិញ​ជា​បណ្តើរ​នៅ​ឆ្នាំ​ក្រោយនេះ ហើយ​អ្វីដែល​ទទួលរ​នូវ​ផ​ប៉ះពាល់​ខ្លាំង គឺ​វិស័យ​សណ្ឋាគារ។

ចំណែក លោក​ច្រឹ​ក សុខ​នី​ម  ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា លោក​មិនទាន់​ហ៊ាន​ធ្វើការ​ព្យាករណ៍ ចំពោះ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​នឹង​ទៅជា​យ៉ាងណា​នោះទេ ខណៈដែល​ពិភពលោក មិនទាន់បាន​រកឃើញ​នូវ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី១៩ឱ្យមាន​ភាពប្រាកដប្រជា។

លោក​ថ្លែងថា “យើង​មិនដឹងថា​ត្រូវ​ប្រើប្រាស់​ពេល អស់​រយៈពេល​ប៉ុន្មាន​ទៀត​នោះទេ ក្នុងការ​ស្វែងរក​វ៉ាក់សាំង​យកមក​ព្យាបាល​បា​នោះទេ បេសកម្ម​ភា​នៃ​កា​ទិញ​លក់​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​នៅតែ​មា​សកម្មភាព​ធម្មតា ប៉ុន្តែ​កំណើន​វិញ​គឺ​មិនមាន​ទេ ” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here