ផ្ទះវីឡាគម្រោងទី8 របស់បុរីទេសចរណ៍ខេត្តសៀមរាបផ្ដល់រង្វាន់សរុប15ម៉ឺនដុល្លារ

0

ដោយចិត្រា

សៀមរាបៈ បុរីទេសចរណ៍ ជាគម្រោងអភិវឌ្ឍន៍ចម្រុះ លើវិស័យលំនៅដ្ឋានបែបស្នាក់នៅ និងលំនៅដ្ឋានអាជីវកម្ម មានសួនច្បារ មានផ្សារ និងសាលារៀន ដែលធំជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេក្នុងខេត្តសៀមរាប ដែលអភិវឌ្ឍន៍ផ្ទាល់ពីសម្ព័ន្ធ     សហ​គ្រាសកាណាឌីយ៉ា លើផ្ទៃដីសរុបប្រមាណ66ហិកតា។

គំរោងលំនៅដ្ឋានប្រណីតនេះ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 6 (ជាប់ផ្សារម៉ាក្រូ Makro ខេត្តសៀមរាប) ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដែលជាទីតាំងមានសក្តានុពល នៅជិតគម្រោងព្រលានយន្តហោះថ្មី គម្រោង Angkor Animal Kingdom ផ្សារម៉ាក្រូ (Makro) ផ្សារលើធំថ្មី និងព្រះរាជដំណាក់។

ដើម្បីអបអរនូវការបើកលក់ជាផ្លូវការនៃគម្រោងទី8 ដែលជាប្រភេទផ្ទះវីឡា ទោល ក៏ដូចជា ការថ្លែងអំណរគុណដល់អតិថិជនដែល បានគាំទ្រយ៉ាងខ្លាំង មកកាន់គម្រោង ក្រុមហ៊ុនបានរៀបចំនូវការផ្ដល់រង្វាន់ពិសេស សម្រាប់អតិថិជន50នាក់ដំបូង ដែលបានកក់ សម្រាប់ផ្ទះវីឡាគម្រោងទី8 នេះដែលសរុបជាទឹកប្រាក់ប្រមាណ15ម៉ឺនដុល្លារអាមេរិក។

ការរចនាលើប្លង់មេនៃបុរីគឺ ផ្ដោតលើភាពទន់ភ្លន់ និងការបត់បែនរបស់ធម្មជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងការ រស់នៅប្រចាំថ្ងៃ ហើយសម្រាប់ផ្ទះនីមួយៗយើងបានគិតគូរ ទៅលើពន្លឺ និងខ្យល់ដែលទទួលមក ក៏ដូចជាគុណភាពនៃសំណង់ លើស ពីនេះយើងបានបន្ថែមស្រះទឹក ទំហំ1ហិកតា ដែលមានសួនច្បារ អមនឹងដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពស្រស់ស្រាយ និងជាពិសេសគឺយើងផ្ដោតសំខាន់ លើសុខភាព និងការលំហែរបន្ទាប់ពីបំពេញការងារហត់នឿយពេញមួយថ្ងៃមក ដើម្បីបំពេញបន្ថែមឲ្យជីវិតគ្រួសារ និងអ្នកស្នាក់នៅ កាន់តែមានសុភមង្គលទ្វេរឡើង រីឯតម្លៃវិញមានចាប់ពី 13x,xxx ដុល្លារឡើងទៅ (ដប់បីម៉ឺនដុល្លារ ជាងឡើងទៅ)។

ដោយកំណើននៃការស្នាក់នៅក្នុងបុរី មានការកើនឡើងគួរអោយកត់សម្គាល់ និងមានតម្រូវការសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះក្រុមហ៊ុន នឹងបើកក្នុងការចរចារលើគម្រោងអាជីវកម្មផ្សារ (ជួលតូប ឬជួលផ្សារ) ដែលនឹងក្លាយជាផ្សារសហគមន៍ដំបូងគេ ដែលផ្ដោតលើបន្លែ និងផ្លែឈើធម្មជាតិ និងជាតំបន់អាហារចម្រុះសម្រាប់អតិថិជន ក្នុងស្រុក និងអ្នក​​ដែលមកសម្រាកលំហែកាយ នៅក្នុងខេត្តសៀមរាប ក៏ជាផ្នែកមួយដើម្បីលើកស្ទួយនូវផលិតផលក្នុងស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ។

សម្រាប់ការចាប់អារម្មណ៍ ក្នុងការកក់ទីតំាង អតិថិជនអាចទាក់ទងមកកាន់ការិយា​ល័យផ្នែកលក់នៃបុរីទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិ គោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីផ្សារលើ(ឆ្ពោះទៅរាជធានីភ្នំពេញ) និងជាប់ជាមួយផ្សារ ម៉ាក្រូបោះដុំថៃ ខេត្តសៀមរាប ឬទាក់ទងមកកាន់ការិយាល័យ ផ្នែកលក់នៅទីក្រុងភ្នំពេញ ដែលស្ថិតនៅក្នុងការិយាល័យផ្នែកលក់ ទីក្រុងអូឡាំព្យា ដែលមានទីតាំងនូវរង្វង់មូលសំពៅមាស ឬទំនាក់ទំនងមកកាន់លេខ 077 266 209 និង 070 765 222។

ទំព័រហ្វេសបុកផ្លូវការ : Tourism City បុរី ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here