អាងហែលទឹក Crystal លំដាប់ពិភពលោក នឹងបង្ហាញវត្តមានជាលើកដំបូងនៅតំបន់រាម ខេត្តព្រះសីហនុ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុៈ តំបន់ឆ្នេររាម នៃខេត្តព្រះសីហនុ នឹងកាន់តែមានសក្ដានុពល និងសោភណភាពដ៏ទាក់ទាញបំផុតនៃតំបន់ឆ្នេរ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ដ៏មហិមារ ថ្មីមួយដែលមានឈ្មោះថា Crystalville Ream Beach ក្រោមទុនវិនិយោគសរុបប្រមណ ១០០០លានដុល្លារ ដោយមានវត្តមានអាងទឹកគ្រីស្តាលលំដាប់ពិភពលោកលើកដំបូងនៅក្នុងតំបន់ផងដែរ។

អាងទឹកសិប្បនិម្មិត បែបអច្ឆរិយៈគ្រីស្តាលលំដាប់ពិភពលោកមួយនេះ មានទំហំ ហិកតា ក្រោមការសាងសង់យ៉ាងវិចិត្រពីសំណាក់អ្នកជំនាញមកពីស៊ីងហ្គាពួរ នឹងលេចចេញជារូរាងនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ Crystal Ville Ream Beach នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ។

នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach កញ្ញា លីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាងទឹកដ៏អស្ចារ្យនេះ នឹងក្លាយជានិមិត្តរូបនៅក្នុងគម្រោងអភវឌ្ឍន៍រួមដែលមានតម្លៃវិនិយោគសរុបប្រមាណ ១០០០លានដុល្លារ ដោយត្រូវបានរៀបចំ ជាដំណាក់កាលលើការអភិវឌ្ឍ។

កញ្ញាបានបន្តថា “នៅក្នុងគម្រោងនេះ មានការអភិវឌ្ឍលំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុកFURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោងCrystalville Ream Beach”។ កញ្ញាបានបន្តទៀតថា “គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ ក្នុងដំណាក់ដំបូង គឺមានត្រឹមតែ១០០ខ្នងតែប៉ុណ្ណោះ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍អាងហែលទឹកគ្រីស្តាលដ៏ប្រណីត និងលើកដំបូងប្រចាំតំបន់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតានៅចំកណ្តាល ដែលជាភាពទាក់ទាញពីបណ្តាមនុស្សនានាចម្រុះជាតិសាសន៍ជាច្រើន”។

សំណង់វីឡាប្រណីត បែបលំហែរកាយ ដែលនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងគម្រោងនេះ គឺមានលក្ខណៈខុសប្លែកពីគម្រោងទូទៅ ដោយសារតែក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅបែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ អ្វីដែលរឹតតែអស្ចារ្យ និងជាភាពទាក់ទាញនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាវីឡាសម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានភាពអស្ចារ្យជាច្រើនទៀត ក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ ដោយគ្រប់វីឡាទាំងអស់សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ។

នៅក្នុងគម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ ។ ដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេសដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beach ផងដែរ។ ដោយឡែកដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here