អ្នកជំនាញអះអាងថា ទីផ្សារដីធ្លីអាចរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២០រហូតមកដល់ចុងសប្ដាហ៍នេះ គ្រោះជំនន់ដោយទឹកភ្លៀងបានជន់លិចនៅតាមបណ្តាខេត្តក្រុងនានាស្ទើរទូទាំងប្រទេស ដែលបង្កជាឧបសគ្គចម្បងក្នុងការទិញ-ដីធ្លី នៅគ្រប់តំបន់។

យ៉ាងណាស់ផ្លូវថ្នល់សរុបជាង៩០ ខ្សែ ស្មើនឹងជាង២២០កំណាក់ ត្រូវបានជន់លិច និងប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ហើយអ្នកប្រតិបត្តិក្នុងវិស័យដីធ្លីក៏ត្រូវបានផ្អាកសកម្មភាពរបស់ខ្លួន ដែលវាជះឥទ្ធិពលមួយចំណែកដល់ការទិញ-លក់ផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា បញ្ហាជំនន់ដែលកំពុងកើតមាននៅពេលនេះ មិនមែនជាឧបសគ្គធំនៅក្នុងទីផ្សាររួមនៃវិស័យអចលនទ្រព្យនោះទេ ដែលវាគ្រាន់តែជាចំណែកមួយតូចតែប៉ុណ្ណោះ ដែលបង្កឡោះងដោយធម្មជាតិ ហើយវឹនឹងផុតរលត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។

លោក វ៉ា វីរៈ បានបញ្ជាក់ថា “ជំនន់ទាំងនេះ ច្បាស់ណាស់ថា បានបង្កកចលនានៃការទិញ-លក់ ដីធ្លីនៅតាមតំបន់ជុំវិញក្រុង ក៏ដូចជាតាមបណ្តាខេត្តនានា ប៉ុន្តែវាមិនមែនជាបញ្ហាធំធ្ងន់ធ្ងដែលជះឥទ្ធិពលអាក្រក់ដូចការរាតត្បាតនៃជំងឺឆ្លងនោះទេ។ វាជាគ្រោះធម្មជាតិ ដែលកើតមានហើយផុតរលត់បាត់ទៅវិញ”។ លោកបញ្ជាក់ថា “យើងទទួលស្គាល់ថា នៅពេលមានគ្រោះជំនន់ ការទិញលក់ដីធ្លីមានការធ្លាក់ចុះ ប៉ុន្តែភាគច្រើនប៉ះពាល់ទៅលើគម្រោងដីឡូតិ៍ប៉ុណ្ណោះ ដោយសារពួកគាត់ភាគច្រើនជាភ្នាក់ងារលក់ដែលត្រូវការលក់ចេញជាប្រចាំ លុះនៅពេលលិចទឹក ភ្ញៀវក៏មិនទៅមើលដែរ ប៉ុន្តែសម្រាប់ការទិញលក់ដីដែលមានទំហំធំហាក់ដូចជាមិនប៉ះពាល់នោះទេ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក វ៉ា វីរៈ បានរំលឹកថា សម្រាប់បណ្តាភ្នាក់ងារ ដែលមិនអាចនាំភ្ញៀវចុះមើលគម្រោងដីឡូតិ៍បាននៅពេលនេះ គួរឆ្លៀតពេលសាងបណ្តាញ និងទំនាក់ទំនងជាមួយអតិថិជនគោលឱ្យបានច្រើនទុកជាមុន សម្រាប់ត្រៀមនៅពេលរួចផុតពីការជន់លិច អាចនឹងមានឱកាសទទួលបានចំណែកទីផ្សារកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here