ដោយវុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកសេង ឡូតបានអះអាងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២០ កន្លងកមកនេះ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគ លើវិស័យសំណង់ជាហូហែ បើទោះបីកពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ ដោយសារសារការរីករាលដាលជាសកលនៃជំងឺ Covid- 19។
អ្នកនាំពាក្យរូបនេះបានបន្តថា គិតត្រឹមបំណាច់ត្រីមាសទី១ ឆ្នាំ២០២០នេះ សំណើរ នៃគម្រោងវិនិយោគលើវិស័យសំណង់ មិនទាន់រងផលប៉ះពាល់នោះទេ នៅតែមានកំណើន បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩ កន្លងមកនេះ។
លោកបន្តថា “យើងនិយាយទៅហាក់បីដូចជាគេមិនជឿ តែសំណើរនៅតែមានការកើនឡើង។ នេះបើពិនិត្យទៅលើការស្នើសុំសាងសង់ តែយើងមិនទាន់បានទៅពិនិត្យជាក់ស្តែងនៃសាងសង់ថាយ៉ាងម៉េចនៅឡើយទេ”។ លោកបន្ថែមថា “គម្រោងដែលគេស្នើសុំសាងសង់ មានទាំងបុរី អគារខ្ពស់ លំនៅឋាន រោងចក្រ និងអាគារស្នាក់នៅរួមជាដើម ហើយបើពិនិត្យមើលជាក់ស្តែងគឺមានកំណើនខ្ពស់ បើធៀបទៅនឹងឆ្នាំ២០១៩ តែខ្ញុំមិនចាំភាគរយទេ តែមានកំណើនខ្ពស់”។
លោកសេង ឡូតបន្ថែមថា យើងមិនទាន់ដឹងថាទៅមុខទៀត វាយ៉ាងមិចនោះទេ តែយើងរង់់ចាំមើលទាំងអស់គ្នា។ តែលោកថាជារួមមិនថានៅតែស្រុកយើងនោះទេ នៅស្រុកគេក៏ទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីបញ្ហាឆ្លងនៃជំងឺ Covid-19នេះដែរ ។ ចឹងទេ យើងរងចាំមើលស្ថានភាពនេះ ទាំងអស់គ្នាតទៅមុខទៀត។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា តម្លៃទំហំទុនវិនិយោគវិស័យសំណង់ ទូទាំងប្រទេសនៅឆ្នាំ២០១៩ មានតម្លៃសរុបប្រមាណជាង១១ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង៧៨ភារគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
របាយការណ៍ដដែលបន្តថា ការកើនឡើងនៃទំហំវិនិយោគ ក៏ដូចជាគម្រោងវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៩ ដោយសារតែមានគម្រោងសាងសង់ជាច្រើន រួមមានអគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ដ គម្រោងសាងសង់ផ្សារទំនើប អគារការិយាល័យ សំណង់អគារស្នាក់នៅរួមខ្ពស់ៗ សំណង់លំនៅដ្ឋានជាលក្ខណៈបុរី សំណង់អគាររោងចក្រឧស្សាហកម្មកាត់ដេរ និងស្បែកជើង និងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស៕