Coldwell Banker ទទួលបានពានរង្វាន់ Asia Pacific Property Awards ពីចក្រភពអង់គ្លេស

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker ជាក្រុមហ៊ុនឯកទេសផ្នែក ការិយាល័យអគារពាណិជ្ជកម្មសណ្ឋាគារ និងវីឡាទំនើប ទទួលបានពានរង្វាន់ជាមួយឈ្មោះថា Asia Pacific Property Awards ពីចក្រភពអង់គ្លេស ហើយពានរង្វាន់នេះនឹងប្រគល់ជូនក្រុមហ៊ុនColdwell Banker នៅប្រទេសអង់គ្លេស នៅអំឡុងចុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។

លោក Ken Lo អគ្គនាយកក្រុមហ៊ុន Coldwell Banker បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ ឧសភាថា វាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន Coldwell Banker ដែលទទួលបានពានរង្វាន់នេះ និងស័ក្ដិសមសម្រាប់ក្រុមហ៊ុនយើង ដែលឈានមុខគេក្នុងប្រទេសកម្ពុជា ឯកទេស ទៅលើការិយាល័យ អគារពាណិជ្ជកម្មធំៗសណ្ឋាគារ និងវីឡាទំនើបៗ ជាដើម ។

លោកបន្តថា “ការទទួលបានរង្វាន់នេះដែរ វាក៏បានផ្ដល់ទំនុកចិត្តដល់អតិថិជន និងជំរុញទឹកចិត្តដល់ក្រុមការងារ ឱ្យពុះពារទៅមុខបន្តទៀត ដើម្បីបម្រើសេវាកម្មអតិថិជនឱ្យបានខ្ពស់មួយកម្រិតទៀត”។

លោកបន្តថា បន្ទាប់ពីទទួលពានរង្វាន់នេះដែរ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនវិនិយោគ និងវិនិយោគិននៅលើពិភពលោក នឹងស្គាល់ក្រុមហ៊ុន Coldwell Banker Cambodia កាន់តែច្រើន ។ ហើយនៅពេលគេមកស្វែងរកការវិនិយោគ នៅក្នុងប្រទេសកម្ពុជា គេនឹងសម្លឹងរកក្រុមហ៊ុន Coldwell Banker ដើម្បីធ្វើជាភ្នាក់ងារ ក្នុងការស្វែងរកទីតាំង ស្វែងការិយាល័យ ឬអគារពាណិជ្ជកម្មជូនពួកគាត់ ។

លោកបន្តថា “នេះជាលើកទី១ និងជាកិត្តិយសដែលក្រុមហ៊ុនយើង ទទួលបានពានរង្វាន់ Asia Pacific Property Awards 2022-2023”។

លោកKen Loបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់យើង នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមទទួលពានរង្វាន់នេះ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ហើយក៏នឹងធ្វើឱ្យពិភពលោកស្គាល់យើង ស្គាល់ពីកម្ពុជាកាន់តែច្រើន នឹងអាចទាក់វិនិយោគិនពីបណ្ដា ប្រទេសនានាមកកាន់កកម្ពុជាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here