ក្រុមហ៊ុន GC Realty បានចុះកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ដែលអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសទទួលបាន កញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ

0

ដោយ៖ សហការី

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន GC Realty បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូរវាងជាមួយនឹងក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ក្នុងកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលកម្មវិធីមួយរបស់សមាគមមូលនិធិគ្រួសារខ្មែរ។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ គឺមានការអញ្ជើញ ចូលរួមជាគណៈអធិបតីពីសំណាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ ឯកឧត្តម នូវ សុខភាព និងជាតំណាងឱ្យក្រុមហ៊ុន ម៉ាយ សខិន ហូម ស៊ីអឹម២អេច និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

យោងតាមប្រសាសន៍របស់ឯកឧត្តម នូវ សុខភាព បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការពិភាក្សានិងត្រួត ពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុតក្នុង ការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីតែមួយគត់ ដែល អនុញ្ញាតឱ្យអ្នកវិនិយោគបរទេសចូលជាសមាជិករបស់កម្មវិធី ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបាន កញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។

កម្មវិធីទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមមាន ការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញព្រមទាំង ជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។

លោក កាំង នីន នាយក និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីស៊ី រៀលធី បានមានប្រសាសន៏ថា កម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ និងជួយដល់អ្នកដែលចូលជាសមាជិកក្នុងការដាក់ពាក្យ ស្នើរសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ ពីទទួលបានទិដ្ឋាការ រយៈពេល៥ឆ្នាំ ហើយយើងក៏ជួយសមាជិក រៀបចំចុះឈ្មោះក្រុមហ៊ុន បង្កើតគណនីធនាគារ និងសេវាកម្មវិនិយោគ VIPផ្សេងៗជាច្រើនទៀត ពេលដែល ពួគគាត់ចូលមកប្រកបអាជីវកម្ម ឬវិនិយោគនៅប្រទេសកម្ពុជា។

 

ក្រុមហ៊ុន GC Realty យើងមិនត្រឹមតែជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ តែយើងក៏មានអ្នកជំនាញទទួល ប្រឹក្សានៅការវិនិយោគផ្សេងៗ នៅប្រទេសកម្ពុជា ដែលកន្លងមកយើងបានទទួលប្រឹក្សាជាមួយអ្នកវិនិ យោគក្រៅប្រទេស ពួកគាត់គឺពេញចិត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងមានជំនឿចិត្ត ក្នុងការវិនិយោគ និងប្រកបអាជីវកម្ម ដោយសុវត្ថិភាពនៅប្រទេសកម្ពុជា។

GC Realty បានត្រៀមរួចរាល់ក្នុងការប្រឹក្សានិងស្វាគមន៏ដល់អ្នក ដែលមានបំណងចូលជាសមាជិក កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ។

កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេស ដែលមានបំណងចង់ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកញ្ចប់ Golden Visa រយៈពេល១០ឆ្នាំព្រមទាំង អាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ។

 

ចំពោះលក្ខខណ្ឌសម្រាប់ជនបរទេស ដែលមានបំណង ចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយជាពលរដ្ឋនៃប្រទេស ឬតំបន់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃក្នុងការស្នើសុំទិដ្ឋាការ ហើយនឹងមានដើមទុនវិនិយោគ មិនតិចជាង១០០,០០០ដុល្លារក្នុងប្រទេសកម្ពុជា ។

លើសពីនេះសមាជិកនៃកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ (CM2H) នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ ពួកគាត់នៅពេលមកដល់កម្ពុជា រួមមាន មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ គណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្ម ហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិស្ស និងជាពិសេស គម្រោងអចលនទ្រព្យ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here