បណ្តាមហាសេដ្ឋីនៅប្រទេសចិនកំពុងស្វែងរកទិញអចលនទ្រព្យសណ្ឋាគារនៅក្នុងទីក្រុងសៀងហៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា មហាសេដ្ឋីនានានៅប្រទេសចិនកំពុងស្វែងរកទិញសណ្ឋាគារនៅក្នុងទីក្រុងសៀងហៃ ខណៈស្ថិរភាពសេដ្ឋកិច្ចបានជួយជំរុញទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ ដែលទ្រព្យសម្បត្តិពាន់លានដុល្លារ។

ផ្ទុយទៅវិញ ស្ថាប័ននានា ដូចជា ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិវិនិយោគអចលនទ្រព្យ និងក្រុមហ៊ុនមូលធនឯកជនកំពុងបង្ហាញភាពស្ទាក់ស្ទើរក្នុងការបណ្តាក់ទុនវិនិយោគ និងបន្តមានការប្រុងប្រយ័ត្នខ្ពស់។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។

លោកស្រី Sun Ling ប្រធានផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ប្រចាំនៅតំបន់ភាគខាងកើតនៃប្រទេសចិន បានអះអាងថា “ក្រុមមហាសេដ្ឋីចិនកំពុងស្វែងរកទិញសណ្ឋាគារនៅតាមទីតាំងសំខាន់ៗ ដូចជាទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ”។

លោកស្រី Sun បានគូសបញ្ជាក់ឱ្យដឹងថា “ទំនុកចិត្តរបស់បណ្តាមហាសេដ្ឋី ដែលផ្តោតលើការវិនិយោគអចលនទ្រព្យស្ថិតនៅចំកណ្តាលទីក្រុងសៀងហៃបានបង្ហាញសញ្ញានៃភាពល្អប្រសើរឡើង”។

ការវិនិយោគរបស់មហាសេដ្ឋីចិនអាចជួយបង្កើនទំនុកចិត្តនៅលើទីផ្សារអចលនទ្រព្យក្នុងទីក្រុងមួយនេះ។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បាន​ឱ្យដឹង​​បន្ថែមទៀតថា ការវិនិយោគទៅលើទីផ្សារអចលន​ទ្រព្យ​សណ្ឋាគារ​នៅ​ទីក្រុង​សៀងហៃ និង​ទីក្រុង​ប៉េកាំង​បានផ្តល់​អត្រាផលចំណេញប្រចាំ​ឆ្នាំ​ចំនួន២ភាគរយកាលពីឆ្នាំ២០២៤៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here