ដំណឹង​ល្អ! គំរោង​អាគារ Diamond Tower កំពស់ ៥៥៥ម៉ែត្រ នឹង​ចាប់​សាងសង់​នៅ​ឆ្នាំ២០២០

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោង​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​ខ្ពស់​ជាងគេ​នៅ​ទីក្រុង​កោះ​ពេជ្រ ដែល​គ្រោង​ដំឡើង​កំពស់​ពី៥៥៥ម៉ែត្រ ទៅ៦០០ម៉ែត្រ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២០ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Morgan Group បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា​កន្លងមក​ថា គំរោង​សាងសង់​អាគារ​ខ្ពស់​ជាងគេ​នៅ​ទីក្រុង​កោះ​ពេជ្រ​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ ដោយ​គំរោង​នេះ នឹង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែល​ក្រុមហ៊ុន​នេះ​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​រួចហើយ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កញ្ញា​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន ដែល​នឹង​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន OCIC នោះទេ។

កញ្ញា​បន្តថា “រដ្ឋាភិបាល​ចិន​ចង់​ផ្តល់​ចំណងដៃ​ដល់ទី​ក្រុងភ្នំពេញ តាម​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិនស​ចិន ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង​ធ្លាប់បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​សាងសង់​អាគារ​កប់​ពពក​នេះ អាច​នឹងមាន​ការដំឡើង​កំពស់​ខ្ពស់ជាង៥៥៥ម៉ែត្រ ប៉ុន្តែ​នៅពេល​សម្ភាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ វិច្ឆិកា​នេះ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយបាន​មានប្រសាសន៍ថា លោក​មិនទាន់មាន​ព៌​ត​មាន​លំ​អិតពី​គំរោង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​គំរោង​នេះ​ពិតប្រាកដ​ណាស់ នឹងមិន​ត្រូវបាន​លុបចោល​នោះទេ។

បើតាម​លោក​ទូច សំណាង​បញ្ជាក់​នាពេល​កន្លងមក Diamond Tower នឹង​សាងសង់​តាម​ខ្សែស្រប​ពិសេស​មួយ ដោយ​វា​នឹង​ស្ថិតនៅ​នៅ​ក្បាល​ទីតាំង​កោះ​ពេជ្រ ហើយ​អាគារ​នេះ​នឹង​រត់​ស្របគ្នា​នឹង​រូបសំណាក​សម្តេច​សង្ឃ​ជួន ណាត និង​រូបសំណាក​ព្រះ​បរម​រតន​កោដិ និង​វិមានឯករាជ្យ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here