ក្រុមហ៊ុនAppleពង្រីកផែនការវិនិយោគនៅប្រទេសវៀតណាម

0

ដោយៈ សុខុម

ហាណូយ: ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីផលិតនាឡិកាថៃ Apple Watchs និងកុំព្យូទ័រ MacBooks នៅក្នុងប្រទេសវៀតណាម ជាលើកដំបូងមិនធ្លាប់មាន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ កំពុងព្យាយាមធ្វើពិពិធកម្មផលិតកម្ម ដោយងាកចេញពីប្រទេសចិន។

យោងតាមកាសែតជប៉ុន Nikkei Asia បានចុះផ្សាយថា ក្រុមហ៊ុន Luxshare Precision Industry និង Foxconn ដែលជាអ្នកផ្គត់ផ្គង់របស់Apple បានចាប់ផ្តើមសាកល្បងការផលិតនាឡិកាដៃ Apple Watch នៅភាគខាងជើងប្រទេសវៀតណាម រួចទៅហើយក្នុងគោលបំណ​ង​ផលិតនាឡិកានេះនៅខាងក្រៅប្រទេសចិន។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃព្រហស្ប​តិ៍ ទី១៨ ខែសីហានេះឱ្យដឹងថា ទាក់ទងនឹងការផលិតកុំព្យូទ័រ MacBook ក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ បង្កើតខ្សែផលិតកម្មសាកល្បងមួយនៅក្នុងប្រទេសវៀតណាម។ ទោះជាយ៉ាងណា វឌ្ឍនភាពនៅក្នុងការផ្លាស់ប្តូរផលិតកម្មទ្រង់ទ្រាយធំ មកកាន់ប្រទេសនេះ មានភាពយឺតយ៉ាវ ដែលមួយផ្នែកដោយសារវិបត្តិកូវីដ-១៩។

វៀតណាម បានក្លាយជាមជ្ឈមណ្ឌលផលិតកម្ម ដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនApple រួចទៅហើយនៅក្រៅប្រទេសចិន ដោយធ្វើការផលិតនូវផលិតផលល្បីៗជាច្រើន សម្រាប់ក្រុមហ៊ុនអាមេរិក មួយនេះរួមទាំង iPad និងកាសទូរស័ព្ទ AirPod ផងដែរ។

ក្រុមហ៊ុន Apple ក៏បានបន្តផ្លាស់ប្តូរការផលិត iPad មកកាន់ប្រទេសវៀតណាម ផងដែរដើម្បីធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុននេះ ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បងសម្រាប់ Speaker ឆ្លាតវៃ HomePod របស់ខ្លួននៅវៀតណាម ផងដែរ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here