កម្មវិធី WEEKEND LIFESTYLE បានទាំងសប្បាយបានទាំង ឱកាសចំណេញសន្ធឹកសន្ធាប់

0

ដោយៈ សហការី
ភ្នំពេញៈ ចុងសប្ដាហ៍នេះ តើលោកអ្នកមានគម្រោងទៅកម្សាន្ត នៅទីណាដែរឬទេ? ប្រសិនបើមិនទាន់មានគម្រោងទេ បុរី ប៉េង ហួត សូមអញ្ជើញលោក អ្នកចូលរួមកម្មវិធីជួបជុំលក្ខណៈគ្រួសារ ដ៏សប្បាយរីករាយ WEEKEND LIFESTYLE ដែលរៀបចំឡើងនៅការិយាល័យលក់គម្រោង បុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ)។
នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងបានរីករាយ ជាមួយតារាចម្រៀងល្បីឈ្មោះគឺលោក ដួង វីរៈសិទ្ធ អ្នកនាង ពេជ្រ សូលីកា និងលោក ប៉ែន ចំរុង ដែលជាពិធីករមានវោហាស័ព្ទមិនចេះរីងស្ងួត ការលេងហ្គេមកម្សាន្តសប្បាយៗ សកម្មភាពរបស់កុមារតូចៗ ការតាំងពិព័រណ៍ផលិតផលចម្រុះ រួមទាំងឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះទៀតផង។
កម្មវិធី WEEKEND LIFESTYLE នឹងរៀបចំឡើងរយៈពេល 02ថ្ងៃ គឺថ្ងៃទី22-23 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង09:00 ព្រឹក – 08:00 យប់ នៅការិយាល័យលក់ គម្រោងដឹស្តាមេរាហ្កាដិន (ផ្លូវ50ម៉ែត្រ)។
ដើម្បីជ្រាបកាន់តែច្បាស់អំពីកម្មវិធីដ៏វិសេសនេះ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here