ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ចិនចាប់ផ្តើមមានភាពប្រសើរឡើងតាមរយៈការរៀបចំរចនាសម្ព័ន្ឋបំណុលឡើងវិញ

0

ដោយ: លាងហួរ

សៀងហៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ របស់ប្រទេសចិន រាប់ចាប់ពីSunac China កំពុងពិភាក្សាជាមួយម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័​ន្ធឡើងវិញនូវមូលបត្របំណុល ក្នុងស្រុកក្នុងទំហំទឹកប្រាក់២,០៧ពាន់លានដុល្លារ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានReutersនាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប្រភពដដែលនេះបានបន្តឱ្យដឹងថា ការរៀបចំរចនាសម្ព័​ន្ធមូលបត្របំណុល នឹងរួមបញ្ចូលទាំងមូលបត្របំណុលសាជីវកម្ម និងមូលបត្រដែលគាំទ្រដោយទ្រព្យសកម្ម ទោះបីជាមិនទាន់មានសំណើជាក់លាក់ណាមួយត្រូវបានគេដាក់ចេញក៏ដោយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បានបន្លាយពេលសងមូលបត្របំណុល ចំនួន៤ពាន់លានយ័នដែលនឹងត្រូវផុតកំណត់នៅដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះ កំពុងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ នៅឯក្រៅប្រទេស បន្ទាប់ពីខកខានការទូទាត់សងមួយចំនួន។

ចំណែកក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត ដែលមានវិបត្តិសាច់ប្រាក់ផ្សេងទៀត និងបានពន្យារការសងបំណុល ក៏ត្រូវបានគេរំពឹងថានឹងរៀបចំរចនាសម្ព័ន្ធបំណុលនេះផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Logan Group ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានស្នើឱ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវមូលបត្របំណុលក្នុងស្រុកទាំងអស់របស់ខ្លួន។

ក្រុមហ៊ុន R&F Properties ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ចប់ការពន្យាពេលសងមូលបត្របំណុលទាំងអស់ចំនួន១៣,៥ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here