ការសិក្សាថ្មីៈ អត្រាតម្លៃជួលដីធ្លីក្នុងតំបន់ឧស្សាហកម្មនៅកម្ពុជាក្នុងរយៈពេល៥០ឆ្នាំមានការកើនឡើង

0

ដោយៈ សុផារី

ភ្នំពេញៈ របាយការណ៍ថ្មីមួយបានបង្ហាញថា តម្លៃនៃអត្រាបង់រំលោះដីធ្លី និងអត្រាតម្លៃជួលដីធ្លី សម្រាប់ការសាងសង់ គម្រោងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កំនើនជាវិជ្ជមាននេះ ត្រូវបានជំរុញដោយកំណើននៃរោងចក្រ និងការវិនិយោគ ខណៈទីផ្សារកម្ពុជាស្រូបយកចំណែកទីផ្សារ បានជាង១២ភាគរយ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញកាលពីថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញនេះថា អត្រាតម្លៃបង់រំលោះដី សម្រាប់ការវិនិយោគគម្រោងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេល៥០ឆ្នាំ មានការកើនឡើង ដោយតម្លៃស្ថិតនៅក្នុងចន្លោះពី២០ ទៅ៩០ដុល្លារអាមរិក ក្នុងមួយម៉ែត្រការ៉េ ស្ថិតក្នុងរយៈពេលខាងលើ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចំណែ អត្រាតម្លៃជួលរោងចក្រ ដែលសាងសង់រួចរាល់ហើយ ក៏មានកំណើនឡើងផងដែរ ដោយកើនឡើងពី២ទៅ៤ដុល្លារអាមរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសកម្ពុជាស្ថិតនៅក្នុងប្រទេសមួយ ដែលអ្នកវិនិយោគមានបំណង ក្នុងការបោះទុនចូលមករកស៊ីនៅក្នុងប្រទេស ក្នុងអត្រាប្រមាណ៧ភាគរយ ខណៈគម្រោងវិនិយោគដែលមានស្រាប់ ក្នុងប្រទេសមានចំនួនប្រហែល១២ភាគរយ។

ក្នុងចំណោមនោះ ប្រទេសថៃទទួលបានការគាំទ្រ និងភាពពេញនិយមជាងគេចំនួន១២ភាគរយ សម្រាប់ចំណាប់អារម្មណ៍ក្នុងការបោះទុនមកវិនិយោគគម្រោងឧស្សាហកម្ម ខណៈប្រទេសមួយនេះទទួលបានគម្រោ​ងវិនិយោគរួចជាស្រេច នៅក្នុងអត្រាប្រហែល២៥ភាគរយ។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសចិនជាប្រទេសទទួលបាន ការវិនិយោគលើគម្រោងឧស្សាហកម្មច្រើនបំផុត ក្នុងអត្រាប្រហែល៤០ភាគរយ នៃគម្រោងទាំងអស់ ហើយតាមពីក្រោយដោយប្រទេសជប៉ុន វៀតណាម កូរ៉េខាងត្បូង ហុងកុង និងឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here