ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបោះឆ្នោតជ្រើសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា “សូមអរគុណដល់អង្គមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា”។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។
មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕