គំរោងដីលំហែរតម្លៃ៧លានដុល្លារកំពុងរួមចំណែកលើកកំពស់ សក្តានុពលខេត្តកែប

0

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ការវិនិយោគដោយទទួលខុសត្រូវសង្គម និងលើកកំពស់សក្តានុពលតំបន់ណាមួយ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយលើកកំពស់សេដ្ឋកិច្ច និងសង្គម។

គំរោងថ្មីមួយដែលបានបោះទុន៧លានដុល្លារ បាននិងកំពុងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែប និងផ្តល់ទំនុកចិត្តដល់វវិនិយោគិនដទៃទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុ​នថា ខេត្តកែបមានសក្តានុពលសម្រាប់ការរីកចម្រើនរយៈពេលវែង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់លោកបណ្ឌិតសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានធ្វើឲ្យខេត្តនេះមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង។

លោកបន្តថា “ដោយមើលឃើញសក្តានុពលនេះ និងចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលផង ទើបលោកបោះទុនវិនិយោ​គនៅទីនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជននិងអាជ្ញាធរមូលដ្ឋាន”។ លោកបន្តថា “វិស័យឯកជនដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ហេតុនេះទើបយើងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍នៅ​តាមមូលដ្ឋានដែលយើងទៅដល់”។

លោកCooler Tanបានបន្តថា គំរោងអភិវឌ្ឍន៍របស់យើងមិនមែនលក់ហើយបញ្ចប់នោះទេ គឺបើលក់គំរោងអស់ហើយដើរចេញមិនរាប់ថាទទួលបានជោគជ័យនោះទេ។ គំរោងដែលទទួលបានជោគជ័យ គឺគំរោង ដែលមានមនុស្សរស់នៅច្រើន មានការអភិវឌ្ឍន៍ដោយចីរភាព និងមានការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គំរោងឆ្នេរសមុទ្រកោងកាង មានទំហំផ្ទៃដី១៥ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ប្រៀបដូចជារមណីយដ្ឋានមួយ ដោយក្រុមហ៊ុនបានចំណាយ​ប្រាក់ប្រមាណ១លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ កសាងស្ពានដើរកំសាន្តតាមឆ្នេរសមុទ្រប្រវែង១គីឡូម៉ែត្រ ដាំដើមដូងប្រមាណ៥០០ដើម និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here