អ្នកជំនាញទីផ្សារខុនដូនៅក្រុងព្រះសីហនុចាប់ផ្តើមមានសញ្ញា ល្អប្រសើរ

0

 ដោយៈ ជេស៊ីកា

    ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារខុនដូនៅក្រុងព្រះសីហនុចាប់ផ្តើម មានសញ្ញាប្រសើរឡើងវិញបណ្តើរៗហើយ ដោយសា​រកត្តាមួយចំនួន។

អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គា​បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីល្ងាចថ្ងៃទី៨ មិនាថា សកម្មភាពទិញ លក់ ជួល ខុនដូ ក៏ដូចជាអចលនទ្រព្យមួយចំនួនទៀត នៅក្រុងព្រះសីហនុ បានងើបឡើងវិញ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿន និងការមកដល់របស់ភ្ញៀវទេសចរណ៍បរទេ​ស និងអ្នកវិនិយោគចិនមួយចំនួន។

លោកបន្តថា “អ្វីៗមានភាពប្រសើរ ជាមួយនឹងសុទិដ្ឋិនិយម ស្រ​បពេលតម្លៃជួលនៅទីតាំងមួយចំនួន ទទួលបានតម្លៃខ្ពស់ផងដែរ”។ លោកបន្តថា “ទីផ្សារនេះបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើន”។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារជាប់គាំងចំនួន៨៩ បានចាប់ផ្តើមសាងសង់ឡើងវិញនៅក្រុងព្រះសីហនុ ក្នុងចំណោមអាគារដែលរដ្ឋបាល​ខេត្ត បានកំណត់អត្តសញ្ញាណជាង៣០០ទីតាំង។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ហាក់មានសញ្ញាងើបឡើងប្រសើរជាងគេលើវិស័យអចលនទ្រព្យ បន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការកាលពីចុងឆ្នាំមុន។

អ្នកស្រីបន្តថា “យ៉ាងណាទីផ្សារនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យអចលនទ្រព្យនៅទីក្រុងនេះ មានសកម្មភាពរសរវើកឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here