ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកអ្នកអភិវឌ្ឍន៍ និងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមើលឃើញសក្តានុពលសំខាន់ៗច្រើន ដែលធ្វើឲ្យវិស័យនេះនឹងរីកចម្រើនរយៈពេលវែងបន្តទៀត។
ជាអ្នកអភិវឌ្ឍន៍គំរោងដ៏ធំមួយ នៅភាគខាងត្បូងរាជធានីភ្នំពេញ លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងខុនដូUrban Villageបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា នឹងមានរយៈពេលវែងបន្តទៀត ជាមួយនឹងភាពធន់ ស្របពេលអតិថិជន អាចមើលឃើញកាន់តែច្បាស់ពីក្រុមហ៊ុន ដែលមានមូលដ្ឋានរ៉ឹងមាំក្នុងទីផ្សារ នៅក្នុងអំឡុងពេលមានវិបត្តិ។
លោកបន្តថា “វិស័យនេះនឹងរីកចម្រើនបន្តទៀត ដោយសារកម្ពុជា ជាប្រទេសមានកំនើនសេដ្ឋកិច្ចឈានមុខមួយ ក្នុងតំបន់អាស៊ាន ជាតំបន់មួយ ដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ នៅក្នុងពិភពលោក”។ លោកបន្តថា “អត្រាមនុស្សវ័យក្មេង កំណើនប្រជាសាស្រ្ត១,២ភាគរយក្នុងមួយឆ្នាំ ជាអត្រាខ្ពស់ជាងគេក្នុងតំបន់អាស៊ាន”។
លោកបណ្ឌិតBen Liបានបន្តថា ជាមួយនឹងទីផ្សារកំពុងរីកចម្រើន ស្របពេលសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរយៈពេលវែង បានធ្វើឲ្យកម្ពុជា ទាក់ទាញលំហូរទុនវិនិយោគពីបរទេស ពិសេសផលចំណេញពីការវិនិយោគនៅទីនេះ ខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។
លោកបន្តថា “អ្នកមានធនធាន គួរតែផ្តោតលើការវិនិយោគអចលនទ្រព្យ ដោយសារផលចំណេញនៅទីនេះ នៅតែមានសក្តានុពល”។
ជាមួយគ្នាន អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនវិស័យអចលនទ្រព្យ នៅកម្ពុជាបាននិងកំពុងដើរទៅរកលំអាន ដែលមានសុខភាពល្អប្រសើរជាងមុន ពិសេសអចលនទ្រព្យបែបឧស្សាហកម្ម បដិសណ្ឋារកិច្ច កសិកម្មនឹងមានការរគីមចម្រើនខ្លាំងនាពេលខាងមុខ។
អ្នកស្រីបន្តថា “ពិតហើយផលចំណេញពីការវិនិយោគខ្ពស់ គឺជាឈ្នួនដ៏សំខាន់ ដែលកម្ពុជានៅតែស្ថិតក្នុង ក្រសែភ្នែករបស់អ្នកវិនិយោគអន្តរជាតិ”៕