ប័នអន្តរជាតិមួយបានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនរហូតដល់៥,៤ភាគរយក្នុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥,៤ភាគរយនៅឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

ខណៈពេលដែលការផលិត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់កំណើននៅឆ្នាំនេះ ដោយសារការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបោះបង់ចោលគោលនយោបាយ សូន្យកូវីដរបស់ខ្លួន។

-->

កំណែចាប់ផ្តើមនៃទស្សនវិស័យ សេដ្ឋកិច្ចឆ្នាំ២០២៣សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា៖ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាត ដែលចេញផ្សាយដោយ OECD បានបង្ហាញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបង្កើតការលេចធ្លាយជាវិជ្ជមាន ជំរុញឧស្សាហកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ចផងដែរ ខណៈដែលកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយប្រាក់ដុល្លារពីសេដ្ឋកិច្ចកំពុងបន្ត។

ការព្យាករណ៍នេះក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើង០,៨ភាគរយខ្ពស់ជាង អត្រាកំណើនជាមធ្យមនៃផលិតផល ក្នុងស្រុកសរុបពិតប្រាកដ (GDP) ក្នុងចំណោ មរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)   ហើយកំណើន GDP របស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៥,៩ភាគរយនៅឆ្នាំ២០២៤។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (SEA Games) នាពេល​ខាង​មុខ​នេះ កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ទទួល​បាន​ការ​ជំរុញ​បន្ថែម​ទៀត​លើ​វិស័យ​ទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បានចាប់ផ្តើមប្រតិបត្តិការរួចទៅហើយ នៅលើផ្លូវហាណូយ-សៀមរាប ខណៈក្រុមហ៊ុន Bangkok Airways កំពុងដំណើរការពីទីក្រុងភ្នំពេញ។ លើសពីនេះទៀត ជើងហោះហើរពីសិង្ហបុរី និងម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើង ហើយការមកដល់របស់ភ្ញៀវទេសចរ នឹងឈានដល់កម្រិតខ្ពស់ជាងមុនពេលមានជំងឺកូវីដ-១៩។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (MoC) បានមានប្រសាសន៍ថា “វិស័យពាណិជ្ជកម្ម និងទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាប័ន្ន ភាពធន់ និងនិរន្តរភាពរបស់កម្ពុជា”៕