រដ្ឋាភិបាលថៃប្រកាសបន្តអនុវត្តផែនការ៥ចំណុចដើម្បីកាត់បន្ថយថ្លៃសំបុត្រយន្តហោះ ខណៈតម្រូវការហក់ឡើងខ្លាំង

0

ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យក្រសួងដឹកជញ្ជូន បន្តអនុវត្តផែនការ៥ចំណុច ដើម្បីដោះស្រាយការឡើងថ្លៃសំបុត្រយន្តហោះ ក្នុងរយៈពេលខ្លី និងរយៈពេលវែង។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Atirat Ratanasate បានមានប្រសាសន៍ថា “ក្រសួងបានជូនដំណឹងដល់នាយករដ្ឋមន្ត្រីអំពីវិធានការណ៍ដែលបានអនុវត្ត និងវិធានការដែលត្រូវដោះស្រាយការហក់ឡើងថ្លៃខ្លាំង ដែលបណ្តាលមកពីការកើនឡើងនៃតម្រូវការបន្ទាប់ពីជំងឺរាតត្បាត”។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានពិនិត្យមើលមូលហេតុ និងកត្តា ហើយបានបង្កើតផែនការចំនួន៥ចំណុចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាដែលធ្វើឲ្យអ្នកដំណើរខកចិត្ត និងប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍។

លោក ប្រាយុទ្ធ បានបញ្ជាក្រសួងឱ្យដំណើរការផែនការនេះ ហើយបានណែនាំដល់ CAAT ឱ្យរក្សាតារាងតម្លៃសំបុត្រយន្តហោះក្នុងស្រុក និងជំរុញឱ្យប្រជាជនរៀបចំផែនការធ្វើដំណើររបស់ពួកគេជាមុនសម្រាប់សំបុត្រយន្តហោះដែលមានតម្លៃសមរម្យបន្ថែមទៀត។

CAAT បានស្នើវិធានការចំនួន៥ រួមទាំងការបង្កើនសមត្ថភាព ground handling ការបន្ធូរបន្ថយច្បាប់ ដើម្បីបង្កើតភាពបត់បែនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា និងការពិចារណាលើកម្មវិធីឧបត្ថម្ភធន។

CAAT បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍នានាកំពុងដំណើរការជាមួយនឹងចំនួនយន្តហោះដែលមានកំណត់ ដូច្នេះច្បាប់ដែលពាក់ព័ន្ធអាចត្រូវបានបន្ធូរបន្ថយដើម្បីឱ្យពួកគេអាចទិញយន្តហោះបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាសមត្ថភាពកៅអីអង្គុយ។

CAAT ណែនាំក្រុមហ៊ុនអាកាសចរណ៍គួរតែត្រូវបានផ្តល់ភាពបត់បែនបន្ថែមទៀតទាក់ទងនឹងការងារថែទាំ ដែលបានធ្វើឡើងនៅក្នុងប្រទេសផ្សេងទៀត។

ជាវិធានការរយៈពេលវែង ច្បាប់គួរតែត្រូវបានកែលម្អ ដើម្បីលើកកម្ពស់ការវិនិយោគនៅក្នុងមជ្ឈមណ្ឌលថែទាំ ដើម្បីបម្រើដល់អាជីវកម្មអាកាសចរណ៍ដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ។

វិធានការរយៈពេលខ្លីមួយទៀតនោះគឺអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅប្រទេសថៃនានាអាចទទួលបានសេវាកម្មនៅរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុន Thai Airways International៕

LEAVE A REPLY

Please enter your comment!
Please enter your name here