ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានទទួល និងដំណើរការជើងហោះហើរចំនួន៤៩៤លើក ក្នុងមួយសប្តាហ៍នៅអាកាសយានដ្ឋានចំនួន៣ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
នេះបើយោងតាមទិន្នន័យបឋម ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលជាទីភ្នាក់ងារគ្រប់គ្រង និងអភិវឌ្ឍន៍សម្រាប់សកម្មភាពអាកាសចរណ៍ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោកថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជើងហោះហើរចំនួន៤៩៤ ក្នុងមួយសប្តាហ៍ ស្មើនឹង៩៨៨ជើងក្នុងមួយសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣។
ថ្លែងក្នុងពិធីសម្ពោធជើងហោះហើរត្រង់ ភ្នំពេញ-ហ្សាការតា របស់ក្រុមហ៊ុន Air Asia Indonesia លោក ថោង រដ្ឋសក្តិ បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ បានទទួលជើងហោះហើរកាន់តែច្រើនផងដែរ។
លោក ថោង រដ្ឋស័ក្តិ បានចង្អុលបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ នៅស្ថានទូតឥណ្ឌូនេស៊ី នៅទីក្រុងភ្នំពេញថា កម្ពុជាមានជើងហោះហើរត្រង់ពី១២ប្រទេស និងទីក្រុងចំនួន៣៧ក្នុងរដូវកាលនេះ។
លោកបានបន្តឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោកបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការ និងគាំទ្រដល់ក្រសួងក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស ជាពិសេសលើវិស័យទេសចរណ៍ ដោយបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៤។
លោកបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរអង្គរ គ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២៤ ជាព្រលានយន្តហោះប្រភេទ4E ដែលមានលេខកូដ ICAO VDDS និងលេខកូដ IATA ឈ្មោះ DYSA ដែលនឹងបម្រើអ្នកដំណើរ រហូតដល់ទៅ៧លាននាក់ក្នុងមួយឆ្នាំ៕