តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងបន្តិចនៅក្នុងខែមេសា

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០ របស់ប្រទេសចិន បានកើនឡើងបន្តិចក្នុងខែមេសា  ខណៈវិធានការគាំទ្ររបស់រដ្ឋាភិបាល បានជំរុញដល់តម្រូវការនៅក្នុងទីក្រុងធំៗ និងមធ្យម។

តម្លៃផ្ទះថ្មីនៅក្នុងខែមេសា បានកើនឡើង០,០២ភាគរយ ធៀបនឹងខែមុន ដូចគ្នាទៅនឹងខែមីនា។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy ដែលជាអ្នកស្រាវជ្រាវអចលនទ្រព្យឯករាជ្យដ៏ធំបំផុតមួយរបស់ប្រទេសចិន។

យោងតាមការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តចិនបានឱ្យដឹងថា ប្រទេសចិននឹងគាំទ្រដល់តម្រូវការលំនៅឋាន ធានាការផ្ទេរកម្មសិទ្ធិផ្ទះ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងស្ថិរភាពនៃទីផ្សារអចលនទ្រព្យ។

វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់រហូតដល់១/៤ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំមុន ដោយសារអ្នកអភិវឌ្ឍន៍ជាច្រើន មិនអាចបញ្ចប់គម្រោងសាងសង់របស់ខ្លួន និងវិធានការសូន្យកូវីដរបស់រដ្ឋាភិបាលចិន។

ការលក់បានស្ទុះងើបឡើងវិញ នៅក្នុងទីក្រុងធំៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ្នកទិញផ្ទះត្រឡប់មកវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានបោះបង់ចោល គោលនយោបាយសូន្យកូវីដ កាលពីខែធ្នូ ប៉ុន្តែទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែបន្តធ្លាក់ចុះ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here