ដំណឹងល្អៈផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបាន៨០ភាគរយហើយ

0

        ដោយៈគង់ សូរិយា

        ភ្នំពេញ/កណ្តាលៈ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានសម្រេចបានប្រមាណ៨០ភាគរយហើយ គិតរហូតមកទល់ពេលនេះ។នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ ឲ្យគេហទំព័រPropertyarea.asiaដឹងកាលពីល្ងាចថ្ងៃទី៩ ឧសភាថា ការសាងសង់ផ្លូវនេះកំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ ដោយរហូតមកទល់ពេលនេះ ការសាងសង់​សម្រេចបាន​ប្រមាណ៨០ភាគរយ។

កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥០គីឡូម៉ែត្រ ដែលបាននិងកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ បានចំណាយប្រាក់ជាង២០០លានដុល្លារអាមេរិក។

តាមការឲ្យដឹងពីមន្រ្តីក្រសួង សាធារណៈការបានឲ្យដឹងផងដែរថា ការសាងសង់ផ្លូវនេះ ធ្លាប់ត្រូ​វបានផ្អាកមួយរយៈខ្លី ដោយសាររដូវវស្សា និងបញ្ហាការដោះស្រាយគោលនយោបាយដីធ្លី របស់​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារផ្លូវនេះមិនទាន់ពេលវេលា។

លោកវ៉ាស៊ីម សូរិយាបានបន្តទៀតថា ទាក់ទងនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត មិនទាន់ដឹងពីពេលវេលាជាក់លាក់ថា នឹងចាប់ផ្តើមសាងសង់នាពេលណានៅឡើយទេ ខណៈក្រុមហ៊ុនចិន និងក្រុមមន្រ្តីក្រសួងសាធារណៈការ កំពុងសិក្សាពីនិតិវិធីលំអិត៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here