“ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្មអចលនវត្ថុ នៅកម្ពុជានាពេលបច្ចុប្បន្ន”ត្រូវបានលើកយកមកជជែក

0
17.PR , Promotion Feb (W. 1280px x H.671px)

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្មអចលនវត្ថុ នៅកម្ពុជានាពេលបច្ចុប្បន្ន” ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជូ វណ្ណៈអគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងថ្នាក់ដឹកនាំសមាគម លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល លោក កង សុវណ្ណថា ប្រធានសមាគម និងមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ឋមួយចំនួនទៀត។

សិក្ខាសាលានេះ បានរៀបចំបទបង្ហាញ និងបកស្រាយពន្យល់ ជូនដល់សិក្ខាកាម ពីសំណាក់ប្រតិភូពីនិយ័តករ​ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នូវបទប្បញ្ញតិ និងគោលការណ៍ច្បាប់​ និងវាគ្មិនពីសមាគម អំពីបច្ចេកទេសនៃការគ្រប់គ្រងអាជីវកម្ម និងផ្តល់សេវាកម្មអចលនវត្ថុតាមការអនុវត្តជាក់ស្តែង ហានិភ័យ និងដំណោះស្រាយ លើអាជីវកម្មអចលនវត្ថុ និងការធ្វើជាអ្នកជំនាញអចលនវត្ថុ ប្រកបដោយក្រមសីលធម៌​ និងវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here