ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្មអចលនវត្ថុ នៅកម្ពុជានាពេលបច្ចុប្បន្ន” ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជូ វណ្ណៈអគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងថ្នាក់ដឹកនាំសមាគម លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល លោក កង សុវណ្ណថា ប្រធានសមាគម និងមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ឋមួយចំនួនទៀត។
សិក្ខាសាលានេះ បានរៀបចំបទបង្ហាញ និងបកស្រាយពន្យល់ ជូនដល់សិក្ខាកាម ពីសំណាក់ប្រតិភូពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នូវបទប្បញ្ញតិ និងគោលការណ៍ច្បាប់ និងវាគ្មិនពីសមាគម អំពីបច្ចេកទេសនៃការគ្រប់គ្រងអាជីវកម្ម និងផ្តល់សេវាកម្មអចលនវត្ថុតាមការអនុវត្តជាក់ស្តែង ហានិភ័យ និងដំណោះស្រាយ លើអាជីវកម្មអចលនវត្ថុ និងការធ្វើជាអ្នកជំនាញអចលនវត្ថុ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ៕