រដ្ឋាភិបាលកាត់ដីឧទ្យានជាតិកែបទំហំជិត៣០ហិកតាឲ្យក្រុមហ៊ុនឯកជនមួយអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។

យោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២បានឲ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។

ចំណែកក្រុមហ៊ុន One Fraternity Co., Ltd ក៏ធ្លាប់ទទួលបានដី៦៤៩ហិកតា ដែលរដ្ឋាភិបាល​បានកាត់ជួល ឱ្យក្រុមហ៊ុននេះអភិ​វឌ្ឍ​ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here