ដោយនៅ វឌ្ឍនា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសទីម័រ(TIMOR-LESTE) បានប្រកាសវិនិយោគទឹកប្រាក់៩៥លានដុល្លារ ដើម្បីសាងសង់ព្រលានយន្តហោះខ្នាតមធ្យមមួយ ដែលព្រលាននេះគ្រោងបុកគ្រឹះសាងសង់នាពេលខាងមុខនេះ។
គំរោងសាងសង់ព្រលានយន្តហោះនេះ ស្ថិតនៅក្នុងតំបន់ Oecusse ដោយលាតសន្ធឹងពីកោះ ខាងលិចនៃប្រទេសTIMOR-LESTE ជាមួយនឹងការចែកចេញពី២ នៃច្រកព្រំដែនប្រទេស TIMOR-LESTE និងឥណ្ឌូនេះស៊ីនៃ Nusa Tenggara Timur នៃភាគខាងជើងប្រទេសឆ្លងកាត់ព្រំដែន Savu Sea។
ព្រលានយន្តហោះនេះ នឹងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី Special Zone of Social Market Economy’ ដែលបង្កើតឡើងដោយរដ្ឋាភិបាល TIMOR-LESTE ដើម្បីលើកទឺកចិត្តដោយវិគិនអន្តរជាតិ ។ គម្រោងនេះនឹងស្ថិតនៅក្នុងតំបន់ដែលមានស្មៅដុះស៊ុបទ្រប់នៅទីលាន។
ក្រុមហ៊ុនPT Wijaya Karya (WIKA) បានទទួលកិច្ចសន្យា៩៥លានដុល្លារ ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ ដែលមានផ្លូវរត់ព្រលានយន្តហោះ២,៥ គីឡូម៉ែត្រ ដែលប្រវែងផ្លូវរត់នេះ គឺមានទំហំដូចគ្នានឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនាពេលសព្វថ្ងៃនេះ។
ការចាប់ផ្តើមសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងធ្វើឡើងនៅចុងឆ្នាំ២០១៩ និងបញ្ចប់នៅក្នុងឆ្នាំនៅដើមឆ្នាំ២០២០ ដែលនឹងត្រូវការធ្វើដំណើរក្នុងរស្រុកពី ទីក្រុង Dili និងមកពីទីក្រុងនៃប្រទេសជិតខាងក្រោមដូចជា Darwin (NT, Australia), Denpasar, Singapore, និង Kuala Lumpur៕