ប្រតិភូអ្នកធុរកិច្ចបារាំងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមប្រតិភូអ្នកធុរកិច្ចបារាំង បានស្វែងរកឱកាស និងកាលានុវត្តន៍ភាព ក្នុងការវិនិយោគនៅកម្ពុជានាពេលខាងមុខ។

លោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ វិច្ឆិកា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដែលបាននិងកំពុងធ្វើទស្សនកិច្ច ស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ការពិភាក្សាបានផ្តោតលើលទ្ធភាព ក្នុងការបណ្ដា​ក់ទុនវិនិយោគលើការផលិត និងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគ ដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តន៍ ដោយជោគ​ជ័យនៅសហគមន៍អឺរ៉ុបជាង៣០ឆ្នាំកន្លងមកនេះ មកអនុវត្តន៍នៅកម្ពុជា។

លោក ហ្គីឡោម ប្លង់ជន (Guilaume Planchon) បានសម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរុញច្រាននាវាកម្ពុជា ឱ្យសម្រេចបាននូវការអភិវឌ្ឍគ្រប់វិស័យ។

លោក មានបំណងចូលរួមផ្សព្វផ្សាយ ពីកិត្យានុភាពកម្ពុជា តាមរយៈការរៀបចំពិព័រណ៌សិល្បៈសហសម័យ នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដើម្បីបង្ហាញពិភពលោក ពីលទ្ធផលនៃការវិនិយោគផ្ទាល់ លើវិស័យសេវាច្នៃប្រឌិតនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here