កម្ពុជា វ៉ាឈ្នះថៃ ជាប្រទេសដែលពលរដ្ឋមានសមត្ថភាពនិយាយភាសាអង់គ្លេស បានល្អជាង

0

តែម សុខុម

បាងកក: ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៨ ឬ “ចំណាត់ថ្នាក់ទាបខ្លាំង” ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ១០១ ទូទាំងពិភពលោកក្នុងសន្ទស្សន៍អ្នកនិយាយភាសាអង់គ្លេស បានល្អប្រចាំឆ្នាំ២០២៣។

សន្ទស្សន៍ដែលចេញដោយវិទ្យាស្ថាន EF ជាវិទ្យាស្ថានបង្រៀនភាសាអង់គ្លេស ដ៏ល្បីល្បាញដែលមានបណ្ដាញទូទាំងពិភពលោកបង្ហាញថា ប្រទេសថៃ មិនត្រឹមតែតាមមិនទាន់ប្រទេសសិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាញ់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ផងដែរផ្នែកសមត្ថភាពនិយាយភាសាអង់គ្លេស។

សន្ទស្សន៍សមត្ថភាពនិយាយភាសាអង់គ្លេស ឆ្នាំ២០២៣ (English Proficiency Index 2023) នេះគឺផ្អែកលើលទ្ធផលនៃការធ្វើតេស្តសមត្ថភាពមនុស្សពេញវ័យ២,២លាននាក់នៅក្នុងប្រទេស និងតំបន់សរុបចំនួន១១៣ទូទាំងពិភពលោក។ ជាលទ្ធផល ប្រទេសថៃ ទទួលបាន៤១៦ពិន្ទុ និងជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១០១ ក្នុងចំណោមប្រទេស និងតំបន់ទាំងនោះ។

ការដាក់ចំណាត់ថ្នាក់សមត្ថភាពនិយាយភាសាដោយវិទ្យាស្ថានបង្រៀនភាសាអង់គ្លេស EF មាន៥កម្រិតរួមមានកម្រិតខ្ពស់ខ្លាំង (Very High) កម្រិតខ្ពស់ (High) កម្រិតមធ្យម (Moderate) កម្រិតទាប (Low) និងកម្រិតទាបខ្លាំង (Very Low)។

នៅក្នុងតំបន់អាស៊ាន ប្រទេសចំនួន៨ លើកលែងតែប្រទេសព្រុយណេ និងប្រទេសទីម័រឡេស្តេ សុទ្ធតែត្រូវបានរាប់បញ្ចូលនៅក្នុងការធ្វើតេស្តសមត្ថភាពនិយាយភាសាអង់គ្លេស នេះ៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here