អភិបាលខេត្តព្រះសីហនុស្នើភ្ជាប់ជើងហោះហើរត្រង់ពីខេត្ត ជាំងស៊ូ ប្រទេសចិន

0

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អភិបាលខេត្ត​ព្រះសីហនុ លោកគួច ចំរើនបាន​ស្នើ​ទៅកាន់​ខេត្ត​ជាំ​ង​ស៊ូ ជួយ​គាំទ្រ​ការបើក​ដំណើរការ ​នូវ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​អ៊ូ​ស៊ី មក​ខេត្ត​ព្រះសីហនុ​ឡើងវិញ ​បន្ទាប់ពី​ខកខាន​មួយ​  រយៈពេល​ដោយសារ​កូ​វីដ និង​ជួយ​ជំរុញ​អ្នកវិនិយោគទុន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តជាំងស៊ូ កាលពីសប្តាហ៍មុនលោកគួច ចំរើនបានជួបពិភាក្សាការងារ ជាមួយលោកស៊ី ឈុនលី និងបានជម្រុញ ឲ្យអ្នកធុរកិច្ចខេត្តនេះ​មក​បណ្តាក់ទុន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឱ្យបា​ន​កាន់តែច្រើន​ថែមទៀត​។ជាការ​ឆ្លើយតប ភាគី​ចិន បានទទួល​យក​និង​គាំទ្រ​សំណើ​នះ នឹង​បាន​អះអាងថា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ​ខេត្ត​ក្រុង​បងប្អូន ខេត្ត​ព្រះសីហនុ​-​ជាំ​ងស៊ូ និង​ក្រុងព្រះសីហនុ​-​អ៊ូ​ស៊ី លើ​វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​វប្បធម៌​បន្ថែមទៀត​។​

ទាកទិន​នឹង​កិច្ចសហការ​ជាមួយ​ចិន​នេះដែរ ថ្លែង​ក្នុងជំនួប​ពិភា​ក្សា​ការងារ​ ជាមួយ​លោក វ៉ាង អ៊ី​ប៉ (Wang Yubo) អភិបាលខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ចិន​តែងតែ​លើកកម្ពស់ ​ទំនាក់ទំនង​ជាមួយ​កម្ពុជា សំដៅ​ចូលរួមចំណែក​ក្នុង​ការជួយ​ ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​។​លោកបញ្ជាក់​ថា នៅ​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ ​កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និង​ផ្លូវ” គឺ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន បាន​លេចចេញ​ជា​រូបរាង​ឡើង រួមមាន  ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ អង្គរ​ថ្មី​នេះជាដើម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here