ការលក់ដីប្រភេទឧស្សាហកម្មរបស់ប្រទេសថៃហក់ឡើងខ្ពស់បំផុត ក្នុងឆ្នាំសារពើពន្ធ២០២៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការលក់ដីប្រភេទឧស្សាហកម្ម ដែលគ្រប់គ្រងដោយអាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានហក់ឡើង១៨២% ក្នុងឆ្នាំសារពើពន្ធ២០២៣ ដល់៥.៦៩៣រ៉ៃ(៩១០,៨៨ហិកតា) ដោយសារការផ្លាស់ប្តូរទីតាំង ផលិតកម្មរបស់ក្រុមហ៊ុនបរទេស ទៅកាន់ប្រទេសថៃ និងវិធានការជំរុញការវិនិយោគរបស់រដ្ឋាភិបាល។

ចំនួន​នេះ​បាន​កើនលើស​ការ​ព្យាករ​ណ៍ ដែល​បាន​កំណត់​ទុក​ចំនួន២.៥០០រ៉ៃ(៤០០ហិកតា) ចាប់ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០២២ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០២៣នេះ។

លោក Veeris Ammarapala ប្រធានអាជ្ញាធរឧស្សាហកម្មថៃ  បានអះអាងថា ក្រៅពីការផ្លាស់ប្តូរទីតាំងរោងចក្រ ការកើនឡើងនៃការលក់ដីឧស្សាហកម្ម ត្រូវបានជំរុញដោយការវិនិយោគកាន់តែច្រើន នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) និងគោលនយោបាយ ទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលផ្តល់ការស្នាក់នៅរយៈពេល១០ឆ្នាំដល់ជនបរទេស។លោក​បាន​បន្ត​ថា​ “ការ​លក់​ដី​ក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) មាន​ចំនួន៤៧២៤,៨រ៉ៃ ខណៈ​ការ​លក់ដីនៅ​ក្រៅតំបន់ EEC មានចំនួន៩៦៧,៧រ៉ៃ”។

តំបន់ EEC ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Chon Buri ខេត្ត Rayong និងខេត្តChachoengsao នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌ​លឧស្សាហកម្ម បច្ចេកវិទ្យា លំដាប់ខ្ពស់របស់ប្រទេសថៃ ដែលមានឧស្សាហកម្ម S-curve គោលដៅចំនួន១២ រួមទាំងការផលិតរថយន្តជំនាន់ថ្មី និងគ្រឿងអេឡិចត្រូនិចឆ្លាតវៃផងដែរ។

ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ ដោយគ្របដណ្តប់ទុនវិនិយោគខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសថៃ ស្មើនឹង៣០%នៃការវិនិ​យោគសរុប បន្ទាប់មកគឺប្រទេសចិន គ្របដណ្តប់១២% សិង្ហបុរីគ្របដណ្តប់៨%) សហរដ្ឋអាមេរិកគ្របដណ្តប់៦% និងងកោះតៃវ៉ាន់គ្របដណ្តប់៥%៕

LEAVE A REPLY

Please enter your comment!
Please enter your name here