កម្ពុជា និងថៃពិភាក្សាគ្នាជុំវិញការវិនិយោគពាណិជ្ជកម្មតាមព្រំដែន និងទេសចរណ៍រវាងប្រទេសជិតខាងទាំងពីរ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Sutin Klungsang សម្រាប់កិច្ចពិភាក្សាស្តីពី ពាណិជ្ជកម្មតាមព្រំដែន និងការដោះមីន នៅតាមព្រំដែនកាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។

ចំណែក បញ្ហាផ្សេងទៀតដែលត្រូវបានលើកមកពិភាក្សា គឺការវិនិយោគ និងទេសចរណ៍រវាងប្រទេសជិតខាងទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកិច្ចប្រជុំបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការជំរុញសន្តិភាពនៅតាមតំបន់ព្រំដែន តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់មីនសកម្មទាំងអស់នៅតាមព្រំដែន។លោក Sutin បានមានប្រសាសន៍ថា បេសកកម្មលុបបំបាត់មីននៅតាមព្រំដែន នឹងត្រូវបានជំរុញដោយកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅនៅកម្ពុជាក្នុងខែមីនា ឆ្នាំក្រោយ រួមជាមួយនឹងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនតំបន់ និង គណៈកម្មាធិការកម្រិតខ្ពស់។

ជាមួយគ្នានេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការសហការ លើការលើកកម្ពស់ការច្នៃប្រឌិត ផ្នែកយោធាផងដែរ។ដំណើរ​ទស្សនកិច្ច​របស់​លោក Sutin មក​កម្ពុជា​ជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​ លើក​ដំបូង​របស់​លោក ​ចាប់​តាំង​ពី​ឡើង​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ ដែលបាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ជិតខាងទាំង​ពីរ។

លើសពីនេះ លោក​ Sutin Klungsang ក៏​បាន​ជួប​ពិភាក្សាជាមួយលោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ផងដែរ​។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា  បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ថៃ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​មើល​ថែ​ពលករ​ចំណាក​ស្រុក​របស់កម្ពុជា ដោយ​លោកបានគូសបញ្ជាក់​ថា ប្រទេស​ជិតខាងទាំង​ពីរ​គឺប្រៀប​ដូច​ជា​បងប្អូន៕The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here