ពិធីបុណ្យភ្នំលើកដំបូងត្រូវបានរៀបចំនៅស្រុកវាលវែង ខេត្តពោធិសាត់

0

ដោយៈ គង់ សូរិយា

ពោធិសាត់ៈ ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival) ដែលរៀបចំដោយវិស័យឯកជនមួយក្រុម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកគុជ បញ្ញាសា រួមជាមួ​យលោកសាយ សុជាតិ អភិបាលរងខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” ដោយមានការចូលរួមពីរដ្ឋបាលស្រុកវាលវែង វិស័យឯកជន និងទេសចរប្រមាណ៣០០រូប ក្រោមកិច្ចសហការរៀបចំ ដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាហ្វេភ្នំ ក្រុមហ៊ុន Wonderpass Technology, Solo Landscapes និងKai Creative Station។

ព្រឹត្តិការណ៍ខាងលើរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗរួមមានទី១ ជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្របតាមស្មារតីរបស់ក្រសួ​ងទេសចរណ៍ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ទី២ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់ បំព្រងសមជាគោលដៅ “បុប្ផាលាក់ខ្លួន” នៃខេត្តពោធិ៍សាត់។

ទី៣ ភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេ​សលើកទឹកចិត្ត ដល់អ្នកវិនិយោគគោលដៅទេសចរណ៍ នៅក្នុងតំបន់ភ្នំ១,៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍នានា។ ទី៤ជំរុញលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រ ចូលរួមតាមប្រព័ន្ធ Wonderpass Technology៕

LEAVE A REPLY

Please enter your comment!
Please enter your name here