ប្លង់មេអភិវឌ្ឍន៍កោះទន្សាយរបស់អ្នកឧកញ៉ាទ្រី ភាពត្រូវបានបង្ហាញ

0

        ដោយៈ ជេស៊ីកា

        ខេត្តកែបៈ ប្លង់មេនៃគំរោងអភិវឌ្ឍន៍កោះទន្សាយ របស់ក្រុមហ៊ុនអ្នកឧកញ៉ាទ្រី ភាព ដែលគ្រោងបោះទុនតម្លៃ១៣០លានដុល្លារ ត្រូវបានបង្ហាញជាផ្លូវការហើយ។May be an image of twilight, ocean en horizonគំរោងអភិវឌ្ឍន៍នេះ បាននិងកំពុងលេចរូបរាងបណ្តើរៗ ជាមួយនឹងការអភិវឌ្ឍន៍ បែបចម្រុះបែបរមណីយដ្ឋានលំហែរកាយ ដែលស្ថិតនៅលើកោះល្បីល្បាញជាងគេក្នុងខេត្តកែប។ កោះទន្សាយមានចម្ងា​យប្រមាណ៤គីឡូម៉ែត្រពីទីក្រុងកែប។May be an image of mapអ្នកឧកញ៉ាទ្រី ភាពរៀបចំអភិវឌ្ឍន៍កោះនេះ ដោយមានគំរោងចម្រុះរួមមានសណ្ឋាគារប្រណីត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោល និងតំបន់កំសាន្តជាច្រើន ស្របនឹងសក្តានុពលរបស់កោះនេះមានស្រាប់ ដោយកោះនេះមានឆ្នេរខ្សាច់សក្បុរចំនួន២ ដែលអាចឲ្យភ្ញៀវទេសចរណ៍ងូតទឹកកំសាន្ត។May be an image of oceanអភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រុមហ៊ុនទ្រី ភាពបាននិងកំពុងអភិវឌ្ឍន៍កោះនេះ តាមដំណាក់កាលរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឈន៍ពីរាជរដ្ឋាភិបាល។Gjin fotobeskriuwing beskikber.

លោកបន្តថា “ការអភិវឌ្ឈន៍កោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្ត និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិ មកកាន់ខេត្តនេះកាន់តែច្រើន”៕Gjin fotobeskriuwing beskikber.

LEAVE A REPLY

Please enter your comment!
Please enter your name here