ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KH Group និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានចែកអំណោយដល់កម្មករ កម្មការិនីជាង២០០នាក់ ព្រមទាំងជប់លៀង ដើម្បីអបអរទិវាជ័យជម្នះ៧ មករា កាលពីរាត្រីថ្ងៃម្សិលម៉ិញនេះ។
លោកឧកញ៉ាបានសរសរ លើបណ្តាញទំនាក់ទំនងសង្គមថា ទើបចែកអំណោយដល់បងប្អូន ដែលជាកម្មករ កម្មការនីជាង២០០នាក់ ដែលធ្វើការនៅបុរី វិមានសំណាង ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំបាទ ហើយសូមអរគុណបងប្អូនទាំងអស់ ដែលជាផ្នែកសំខាន់មួយ ក្នុងការធ្វើអោយបុរី វិមានសំណាង មានការរីកចំរើនជានិច្ច។
បុរីវិមានសំណាង បានអភិវឌ្ឍន៍លើផ្ទៃដីទំហំ២៥ហិកតា ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ដែលជាតំបន់កំពុងមានការរីកចម្រើនលឿន ដោយសារតំបន់នេះ ព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន រួមមានផ្សារទំនើប AEON Mall2 , Makro, Global House តំបន់កម្សាន្ត ស្ថិតនៅទីក្រុងរំនតេជោមរតក ដែលមានពហុកីឡដ្ឋានមរតកតេជោ សួនទឹកកម្សាន្ត និងសួនសត្វដ៏ធំមួយ និងធំជាងគេនៅកម្ពុជា៕