ទីរួមខេត្ត​ត្បូងឃ្មុំ​ចាប់ផ្តើម​ទាក់ទាញ​អ្នក​វិនិយោគ​ដីធ្លី​

0

​​ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ខណៈ​ដែល​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​កំពុង​មានការ​ផុសផុល​ទៅលើ​វិស័យ​អចលនទ្រព្យ​ ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​យ៉ាង​គំហុក​នោះ​ ​ពេលនេះ​ទីរួមខេត្ត​ត្បូងឃ្មុំ​ ​ក៏បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ ​និង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នានា​ ​ដើម្បី​ទាញ​យក​សក្តា​នុ​ពល​ពី​ខេត្ត​កូនពៅ​គេ​មួយ​នេះ​។​ ​

​គិត​ត្រឹម​ចំណុច​ចាប់តាំងពី​គល់​ស្ពាន​គី​ហ្សូ​ណា​ ​តាម​បណ្តោយ​ផ្លូវជាតិ7A រហូតដល់​ចំណុច​ផ្លូវបំបែក​លេខ73​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​ ​គេ​សង្កេតឃើញ​ថា​ ​អ្នក​វិនិយោគ​នានា​ ​បាន​និង​កំពុងតែ​មានកម្ម​ភាព​យ៉ាងសកម្ម​ ​ក្នុង​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​ក្នុង​រូបភាព​ជា​បណ្តុំ​នៃ​ផ្ទះល្វែង​ ​បុរី​ ​ក៏ដូចជា​ការ​ពុះ​ដី​ឡូ​តិ៍​យ៉ាង​ស្អេកស្កះ​ ​ដែល​បញ្ជាក់​ថា​ ​វិសាលភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​នេះ​ ​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​ជា​ខ្លាំង​។​ ​

​លោក​ ​សឿន​ ​ចាន់​ថុន​ ​នាយក​គ្រប់គ្រង​ផ្នែក​លក់​នៃ​គម្រោង​ដី​ឡូត៍​ ​អាណាចក្រ​រុងរឿង​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ​ ​ឃុំ​ស្រឡប់​ ​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ ​បច្ចុប្បន្ន​ទីតាំង​ខាងលើ​នេះ​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​លើ​ការទិញ​-​លក់​ ​មិនថា​ចំពោះតែ​ដី​ឡូ​តិ៍​ ​ឬ​ជា​ផ្ទះល្វែង​នោះ​ទេ​ ​ហើយ​ភាគច្រើន​គឺ​អ្នក​ដែល​ទិញទុក​លក់​បន្ត​យកចំណេញ​ ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​“​និយាយ​តែ​ចំពោះ​គម្រោង​ដី​ឡូ​តិ៍​ ​អាណាចក្រ​រុងរឿង​ ​ត្រឹមតែ​មួយរយៈពេល​ខ្លី​សោះ​ ​ក្រុមហ៊ុន​បាន​បង្កើត​រហូតដល់​គម្រោង​ទី៣​ ​ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ ​ខណៈ​ដែល​គម្រោង​ទី១​ ​និង​គម្រោង​ទី២​ ​ត្រូវ​បាន​លក់​អស់​រួច​ទៅ​ហើយ​”​។​ ​លោក​បន្ត​ថា​ ​“​ហេតុផល​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ ​ក៏​ព្រោះតែ​នៅ​ទីតាំង​មួយ​នេះ​មាន​ភាព​ទាក់ទាញ​ ​និង​មាន​អំណោយផល​ជា​ខ្លាំង​សម្រាប់​ការ​សង់​លំនៅ​ដ្ឋាន​ ​ក៏ដូចជា​ការ​ប្រកប​អាជីវកម្ម​ផ្សេង​»​។​ ​

​លោ​ក​សឿន​ ​ចាន់​ថុន​បាន​បញ្ជាក់​ទៀត​ថា​ ​នៅ​ជិត​គម្រោង​អាណាចក្រ​រុងរឿង​ ​គឺ​មាន​សាលារៀន​របស់​រដ្ឋ​ ​មាន​មណ្ឌល​កម្សាន្ត​ទន្លេ​សិប្បនិម្មិត​ ​មាន​សួនច្បារ​ ​កន្លែង​លេង​កីឡា​ ​សាលាខេត្ត​ ​ជា​បណ្តុំ​អាហារដ្ឋាន​ ​និង​សំណង់​បុរី​ ​ជាពិសេស​ ​នៅ​ជិត​ទីតាំង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ ​ត្បូងឃ្មុំ​ ​ដែល​នឹង​ត្រូវ​សម្ពោធ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ក្រោម​វត្តមាន​ ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃទី១​ ​ខែមីនា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​ដែល​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​នេះ​ ​គ្រោង​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ៥០លាន​ដុល្លារ​។​ ​

​លោក​បន្ត​ថា​ ​“​សក្តា​នុ​ពល​ទាំងអស់​នេះ​ហើយដែល​ជា​ចំណុច​ពិសេស​ ​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​មានការ​កើនឡើង​ជា បន្តបន្ទាប់​ ​ហើយ​វា​ក៏​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​មានបំណង​ទិញទុក​លក់​ដើម្បី​ទទួល​បាន​ចំណេញ​យ៉ាង​ប្រសើរ​បំផុត​”​។​ ​
​ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ​លោក​ ​សូ​ ​ច័ន្ទ​ម៉ូ​លីដា​ ​ម្ចាស់​គម្រោង​បុរី​ចំការ​ថ្ម​ត្បូងឃ្មុំ​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ជាពិសេស​ក្នុង​ស្រុក​ត្បូងឃ្មុំ​តែម្ដង​ ​បាន​និង​កំពុងតែ​មាន​សកម្មភាព​ដើរទៅ​មុខ​យ៉ាង​រលូន​ ​ព្រោះ​ក្រៅពី​ក​ត្តា​សន្ដិ​សុខ​សង្គម​ ​កត្តា​សេដ្ឋកិច្ច​មាន​ភាពល្អ​ប្រសើរ​នោះ​ ​ដោយសារ​ជីវភាព​ប្រជា​ពក​រដ្ឋ​កាន់តែ​មាន​ភាព​ធូរធារ​ច្រើន​។​ ​

​លោក​បញ្ជាក់​ថា​ ​គម្រោង​បុរី​ចំការ​ថ្ម​ត្បូងឃ្មុំ​របស់​លោក​ ​ដែល​ទើបតែ​ចាប់ផ្តើម​បើក​លក់​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​នោះ​ ​ពេល នេះ​លក់​បាន​ស្ទើរតែ៧០​%​ហើយ​ ​ដែល​ចំនួន​នេះ​លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។​ ​សម្រាប់​ថ្ងៃខាងមុខ​នេះ​ ​ទីផ្សារ​ដីធ្លី​ ​ក៏ដូចជា​សំណង់​លំនៅ​ដ្ឋាន​នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​ ​បន្ថែម​ទៀត​ជាក់ជា​មិនខាន​។​

​លោក​បណ្ឌិត​បេង​ហុង​ ​សុ​ជាតិ​ខេ​មរ៉ូ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លំនៅ​ដ្ឋាន​ ​និង​ជា​អ្នក​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​ទីក្រុង​ ​នៃ​ខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ក្រុង​ថ្មី​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ពិសេស​ ​ដោយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​នេះ​ ​ត្រូវ​បាន​រៀបចំ​បែងចែក​រវាង​ទឹកភ្លៀង​ ​និង​ទឹក​កខ្វក់​ដាច់​ពីគ្នា​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​នេះ​មាន​ផាសុ​ខ​ភាព​ ​និង​មិន​រង​ការ​បំពុលបរិស្ថាន​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បែបនេះ​ ​ជា​លើក​តំបូង​ហើយ​សំរាប់​កម្ពុជា​ ​ហើយ​វា​ជាទី​ក្រុង​គំរូ​មួយ​សម្រាប់​កម្ពុជា​”​។​ ​លោក​បន្ត​ថា​ ​“​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​សំរាប់​ជា​ការ​តំបន់​កសិ​ឧស្សាហកម្ម​ ​ដោយសារ​ខេត្ត​ជុំវិញ​នេះ​ជា​តំបន់​មាន​សក្តា​នុ​ពល​លើ​វិ​ស័យ​កសិ​ឧស្សាហកម្ម​ ​ហើយ​ខេត្ត​នេះ​នឹង​មាន​ខ្សែរថ​ភ្លើង​ ​តភ្ជាប់​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឆ្លងកាត់​នា​ពេល​អនាគត​”​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ ​យិន​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​ទោះបី​ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​កូនពៅ​គេ​ ​តែ​ខេត្ត​នេះ​ជា​ខេត្ត​ពោរពេញ​ដោយសក្តានុពល​នា​ពេល​អនាគត​ ​ដោយសារ​ប្រជាជន​ប្រមាណ១លាន​នាក់​កំ​ពូ​ងរស់​នៅ​ខេត្ត​នេះ​ ​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​មធ្យម​ ​ហេតុនេះ​ការ​រីក​ខេត្ត​នេះ​ ​នឹង​មាន​សក្តា​នុ​ពល​ខ្លាំង​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដោយសារ​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​កើនឡើង​។​

​លោក​បន្ត​ថា​ ​“​ជាទី​រួម​ខេត្ត​មួយ​ដែល​បាន​រៀបចំ​ប្លង់​គោល​ពិសេស​មួយ​ ​បាន​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​មានផ្លូវ​ធំ​ទូលាយ​ ​និង​មាន​តំបន់​រដ្ឋបាល​ពិសេស​ដាច់​ពីគ្នា​ ​ដែល​ផ្តល់​ឲ្យ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​នេះ​ ​មិន​ត្រឹមតែ​ទទួល​បាន​បរិយាកាស​រស់នៅ​ល្អ​ប្រសើរ​ទេ​ ​ប៉ុន្តែ​ក៏​ងាយ​ទទួល​បាន​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​ ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​”​។​

​អតិថិជន​ដែល​មានបំណង​ទាក់ទង​ទិញ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ទី៣​ ​របស់​អាណាចក្រ​រុងរឿង​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ​ ​ឃុំ​ស្រឡប់​ ​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​ ​មាន​ចំនួន​ប្រមាណ៦០០ឡូត៍​ ​ដែល​មានតម្លៃ​ចាប់ពី៣៨០០ដុល្លារ​ឡើង​ទៅ​ ​និង​មាន​ជម្រើស​ជាច្រើន​ក្នុង​ការទិញ​ ​អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​០៨៨​ ​៩១​ ​៩១​ ​៧៨៨​ ​ឬ​ ​០១២​ ​២៣​ ​១៣​ ​៤៨​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here